​ជញ្ជាំង​ផ្ទះ​ជាប់​គ្នា​ពេល​នាង​ដេកលក់​ចូលចាប់​រំលោភ​បានសម្រេច​

1775

(​កណ្តាល​)៖​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​បន្ទាប់ពី​រូបគេ​លួច​ចូលទៅ​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​វ័យក្មេង​ម្នាក់​បាន​សម្រាច​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ដោយ​គំរាម​មិន​ឲ្យ​ប្រាប់​គេ​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លងទៅ​នៅត្រង់ចំណុច​ភូមិ​អន្លុង​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្ដាល​ខ​ត្ដ​កណ្ដាល​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ស្ដ្រី​រងគ្រោះ​ឈ្មោះ​.​យ​.​ទ្រ​.​គ​.​ម​.​ញ​.​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​ជនជាតិ​វៀតណាម​មុខរបរ​កម្មករ​ឡឥដ្ឋ​មាន​ស្រុកកំណើត​នៅ​ភូមិ​យ៉ុង​វៀក​ឃុំ​តាំង​ហុង​ស្រុក​យិន​បា​ខេត្ត​ដុង​ថាប់​ប្រទេស​វៀតណាម​សព្វថ្ងៃ​មក​ស្នាក់នៅ​ភូមិ​កើតហេតុ​។​

រីឯ​ជនសង្ស័យ​ឈ្មោះ​យ៉​វ៉ាំ​ង​យិន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​វៀតណាម​មុខរបរ​កម្ម​ដុត​ឡឥដ្ឋ​ដូចគ្នា​មានស្រុក​កណើត​នៅ​ភូមិ​យ៉ុង​វៀក​ឃុំ​តាំង​ហុង​ស្រុក​យិន​បា​ខេត្ត​ដុង​ថាប់​ប្រទេស​វៀតណាម​សព្វថ្ងៃនេះ​មក​ស្នាក់នៅ​ភូមិ​កើតហេតុ​និង​មាន​ជញ្ជាំង​ផ្ទះ​ជាប់​និង​ជនរងគ្រោះ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​បានមក​ស្នាក់នៅ​ធ្វើជា​កម្មករ​ឡឥដ្ឋ​នៅ​ភូមិ​អន្លុង​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​លុះដល់​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ម៉ោង​១៩.០០​នាទី​យប់​ជនរងគ្រោះ​បាន​ចូលដេក​លើ​គ្រែ​ក្នុង​មុង​តែម្នាក់ឯង​នៅក្នុង​ផ្ទះ​ទ្វា​ខាងមុខ​ម្តាយ​ជនរងគ្រោះ​បាន​ចាក់សោ​។​ចំណែក​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ដេក​នៅលើ​គ្រែ​សំ​យ៉ាប​ខាងមុខផ្ទះ​។​

​លុះដល់​ម៉ោង​២៤​និង​០០​នាទី​នា​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ក្រោក​ទៅ​បន្ទោ​របង់​រួច​ក៏​ចូលមក​ដេក​លើ​គ្រែ​វិញ​ដោយ​ពុំបាន​ដាក់​គន្លឹះ​ទ្វារក្រោយ​។​ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ដែល​ស្នាក់​នៅផ្ទះ​ជាប់​ជញ្ជាំង​គ្នា​បាន​លួច​ចូល​តាម​ជញ្ជាំង​ផ្ទះ​ខាងក្រោយ​ដែល​ធ្វើ​ពី​ស័​ង្គ​សី​រួច​ចាប់រំលោភ​លើ​ជនរងគ្រោះ​បានសំរេច​មួយដង​។​រួចហើយ​ជនសង្ស័យ​បាន​គំរាម​ជនរងគ្រោះ​ថាបើ​ហ៊ាន​ប្រាប់​ឪពុកម្តាយ​នាង​គេ​នឹង​សម្លាប់ចោល​។​

​ប្រភព​បន្ត​ដា​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ម្តាយ​ជនរងគ្រោះ​បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ទើប​កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

​ជញ្ជាំង​ផ្ទះ​ជាប់​គ្នា​ពេល​នាង​ដេកលក់​ចូលចាប់​រំលោភ​បានសម្រេច​