​ជនជាតិដើម​ភាគតិច​ខេត្ដ​រតនគិរី​នៅតែ​បន្ដ​លក់​បន្លែ​ក្រោម​ដំណក់ទឹកភ្លៀង​

425
ចែករម្លែក

​ដោយ​:​សុវណ្ណ​/​រតនគិរី​:​បងប្អូន​ជនជាតិដើម​ភា​គតិ​ច្ច​នៅ​ខេត្ដ​រតនគិរី​ជិត​៣០០​នាក់​បច្ចុប្បន្ន​នៅតែ​បន្ដ​ដាក់​បន្លែ​លក់​នៅក្រោម​ដំណក់ទឹកភ្លៀង​ដើម្បី​តស៊ូ​រកប្រាក់​ប​ន្ដិ​ត​បន្ដួច​យកទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​ប៉ុន្ដែ​រឿង​នោះ​តំណាងរាស្ត្រ​ថា​បាន​ជម្រុញ​អាជ្ញាធរ​ខេត្ដ​ឱ្យ​ព​ន្លឿ​ន​កា​សាងសង់​ផ្សារ​ឱ្យបាន​ឆាប់​ដើម្បីឱ្យ​ពួកគេ​បានដាក់​បន្លែ​លក់​ឱ្យបាន​ត្រឹមត្រូវ​។​

​ស្ដ្រី​លក់​បន្លែ​ម្នាក់​ឈ្មោះ​ត្រៀ​ង​កិត​ជនជាតិ​ទំពួន​នៅ​ភូមិ​ប៉ា​ជន់​ឃុំ​ឯកភាព​ស្រុក​អូរ​ជុំ​បានឱ្យដឹងថា​រូបគាត់​ក៏​ដូច​បងប្អូន​ជនជាតិដើម​ភាគតិច​ជាច្រើន​ទៀត​ដែលមាន​របរ​លក់​ត្រួយ​ននោង​ស្នៀតពោត​ផ្លែ​ល្ពៅ​មើម​គួ​ក​គ្រៀវ​ទំពាំង​គ្លៃ​និង​បន្លែ​ព្រៃ​ជាច្រើន​ទៀត​។​គាត់​តែងតែ​នាំយក​មកកាន់​ទីផ្សារ​បា​ន​លុង​ដើម្បី​លក់បាន​ប្រាក់​បន្ដិចបន្ដួច​យកទៅ​ទិញ​ប៊ិ​ស​ចេង​អំបិល​និង​ប្រហុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

ស្ដ្រី​លក់​បន្លែ​បាន​បន្ដ​ឱ្យដឹងទៀតថា​របរ​លក់​បន្លែ​នេះ​មិនអាច​រកប្រាក់​ចំណូល​ឱ្យបាន​ច្រើន​ទេ​ពេលខ្លះ​លក់បាន​ប្រាក់​តែមួយ​ម៉ឺន​ទៅ​ជាង​ពី​ម៉ឺន​រៀល​តែ​ប៉ុ​ណោះ​ក្នុង​មួយថ្ងៃ​។​តែបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពុំមាន​កន្លែង​ដាក់​បន្លែ​លក់​ទេ​ហើយ​ត្រូវ​ស្ពាយ​បន្លែ​យកទៅលក់​តាម​ផ្ទះ​គេ​ក្នុង​ថោកៗ​បើ​លក់​មិន​អស់​អ្នកខ្លះ​បង្ខំ​ចិ​ត្ដ​យក​បន្លែ​ទៅ​ចោល​តាមផ្លូវ​ក៏មានដែរ​។​ប៉ុន្ដែ​ដោយសារ​ពុំមាន​របរ​ផ្សេង​ទើប​ពួកគាត់​ស៊ូទ្រាំ​ចាប់យក​របរ​លក់​បន្លែ​ធម្មជាតិ​នេះ​រៀង​រហូតមក​បើទោះជា​ត្រូវ​លក់​នៅលើ​ចិញ្ចើមផ្លូវ​ហាលខ្យល់​ហាល​ភ្លៀវ​ប្រលាក់​ភក់ជ្រាំ​យ៉ាងណាក៏ដោយ​។​

​លោក​ប៊ូ​ឡាំង​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​១៤​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​បាន​ចុះ​ទៅដល់​តាំងទី​ផ្សារ​បន្លែរ​បស់បង​បង្អូន​ជនជាតិដើម​ភាគតិច​ខណ​:​ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​។​លោក​បានឃើញ​ទិដ្ឋភាព​អ្នកលក់​បន្លែ​នៅ​ទីនោះ​គួរឱ្យ​អាសូរ​ណាស់​ហើយ​ដក​ង្ហើ​មយ៉ាង​វែង​រួច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​រឿងនេះ​លោក​នឹង​ជម្រុញ​ទៅ​អាជ្ញាធរខេត្ត​ឱ្យប្រញាប់​សាងសង់​រោង​មួយ​នៅខាងមុខ​ផ្សារ​បាន​លុង​ឱ្យ​ពលរដ្ឋ​បានដាក់​លក់​បន្លែ​ឱ្យបាន​ត្រឹមត្រូវ​។​

​តំណាងរាស្ដ្រ​បានបញ្ជាក់​ទៀតថា​រដូវ​នេះ​គឺ​រដូវភ្លៀង​អ្នកទទួលខុសត្រូវ​ខាង​ផ្សារ​បាន​លុង​ត្រូវ​សហការ​ណ៏​ជាមួយ​អភិបាលខេត្ដ​រតនគិរី​ដើម្បី​រៀបចំ​ធ្វើ​ផ្សារ​ជូន​បងប្អូន​ជនជាតិ​កុំឱ្យ​ពួកគេ​បន្ដ​លក់​បន្លែ​នៅក្រោម​ភ្លៀង​ដូច​សព្វថ្ងៃនេះ​។​បើ​មិន​បានធ្វើ​ផ្សារ​ធំដុំ​ទេ​ក៏​គួរតែ​ធ្វើជា​រោងដោល​ដាំ​សរសរ​ដែក​ហើយ​ដំបូល​ប្រក់​សាំង្កសី​ក៏បាន​ដែរ​បើ​វា​ចង្អៀត​ដល់​ខែប្រាំង​រុះរើ​វិញ​ក៏បាន​ដែរ​។​

​លោកស្រី​ដាំ​ចន្ទី​ប្រធាន​អង្ក​ការ​សមាគម​ខ្មែរលើ​ធ្លាប់បាន​ប្រាប់​រស្មី​កម្ពុជា​ថា​បញ្ហា​ដូចខាងលើ​នោះ​ជា​រើ​យៗ​បងប្អូន​ជនជាតិដើម​ដែលមាន​របរ​លក់​បន្លែ​នៅខាងមុខ​ផ្សារ​បាន​លុង​តែងតែ​មកជួប​លោកស្រី​ហើយ​និយាយ​ពី​ផល​លំបាក​ក្នុង​ការលក់​បន្លែ​នៅក្រោម​ភ្លៀងខ្យល់​និង​នៅក្រោម​កំដៅថ្ងៃ​។​

​លោកស្រី​ប្រធាន​សមាគម​ខ្មែរលើ​បាន​បន្ដ​ឱ្យដឹងទៀតថា​ក្រោយពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​ពី​ក្រុម​អ្នកលក់​បន្លែ​លោកស្រី​ក៏បាន​ព្យាយាម​ទៅ​ជួប​អាជ្ញាធរ​ខេត្ដ​ជាច្រើន​ដង​ដើម្បី​ជម្រុញ​កា​សាងសង់​ផ្សារ​ឱ្យបាន​ឆាប់​ដើម្បី​ពួកគេ​បានដាក់​បន្លែ​លក់​ឱ្យបាន​សមរម្យ​។​ក៏ប៉ុន្ដែ​ខាង​អាជ្ញាធរ​ខេត្ដ​បាន​សន្យា​ម្ដង​ជា​ពី​ដង​ថា​នឹងធ្វើ​ផ្សារ​ឱ្យបាន​លឿន​តែ​មកដល់ពេលនេះ​ជិត​១០​ឆ្នាំ​កន្លងផុត​ទៅហើយ​នៅ​មិនទាន់​បានចេញ​ជា​លទ្ធផល​ពុំ​ដឹងថា​មាន​មូលហេតុ​អ្វី​ឡើយ​។​

កាលពី​ឆ្នាំ​២០០៨​លោក​សាលាង​ប្រធាន​ក្រុមហ៊ុន​ហេង​ដា​រ៉ា​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ផ្សារ​បាន​លុង​លោក​បាន​ថ្លែង​ឱ្យ​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៥​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ថា​ផ្សារ​បន្លែ​របស់​បងប្អូន​ជនជាតិ​ដើមឡើយ​មាន​ទីតាំងនៅ​ខាងក្នុង​ផ្សារ​បាន​លុង​ដែលមាន​អ្នកលក់​ប្រហែល​ជិត​៣០០​នាក់​។​

លោក​សាលាង​បានបញ្ជាក់​ឱ្យដឹងទៀតថា​ក្រោយពី​ក្រុមហ៊ុន​របស់លោក​បានធ្វើ​ការសាងសង់​ពង្រីក​ផ្សារ​នោះ​រួចរាល់​នៅ​ឆ្នាំ​២០១០​ពួកគាត់​ក៏​លែង​ចូលទៅ​លក់​បន្លែ​នៅ​ទីនោះ​ទៀត​គឺ​នាំគ្នា​ចេញមក​លក់​នៅ​ខាងក្រៅ​។​កាលណោះ​លោក​ក៏បាន​ឡើង​ប្លង់​មួយ​ដើម្បី​ធ្វើ​ផ្សារ​ឱ្យ​ពួកគាត់​គឺ​ទំ​ហ៊ំ​ទទឹង​១០​ម៉ែត្រ​និង​បណ្ដោយ​ជិត​២០​ម៉ែត្រ​ហើយ​ផ្នែ​ង​ខាងក្រោម​ចាក់​បេតុង​ពុំមាន​ខណ្ឌ​ជា​ធ្វើ​បន្ទប់​ទេ​។​

​គម្រោង​នោះ​ចំណាយ​ប្រាក់​ជិត​ប្រាំមួយ​ម៉ឺន​ដុល្លារ​ហើយ​បានដាក់​ជូនទៅ​អាជ្ញាធរ​ខេត្ដ​ដើម្បី​ពិនិត្យ​បើ​ឯកភាព​ដើម្បី​យើង​សាងសង់​។​ក៏ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​ខេត្ដ​លប់ចោល​កំ​រោង​នោះ​ហើយ​មកដល់ពេលនេះ​ឮថា​អាជ្ញាធរ​ខេត្ដ​នឹង​រៀបចំ​ប្លង់​ថ្មី​ដើម្បី​សាងសង់​ផ្សារ​នោះ​តែ​មិនទាន់​បានដឹងថា​ធ្វើ​ទំ​ហ៊ំ​ប៉ុណា​និង​ចំណាយ​ប្រាក់​អស់​ចំនួន​ប៉ុន្មាន​នោះឡើយ​។​

​លោក​ញ៉ែម​សំអឿន​អភិបាលរង​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ថា​គំរោង​សាងសង់​ផ្សារ​បន្លែ​ជូន​បងប្អូន​ជនជាតិដើម​ភាគតិច​នឹងត្រូវ​លើក​មក​ដោះស្រាយ​នៅ​សប្ដាហរ​ណ៏​ក្រោ​នៅពេល​ប្រជុំ​គណ​:​បញ្ជាការ​ឯក​ខេត្ដ​គឺកំណត់​ពេលវេលា​សមស្រប​និង​ឈានទៅ​ធ្វើកា​សាសង់​ផ្យា​រប​ន្លែ​នោះ​។​

លោក​អភិបាលរង​ខេត្ដ​បានបញ្ជាក់​ទៀត​ថាក​ន្ល​ង​មក​មាន​បញ្ហា​ជាច្រើន​ជំពូក​ដែល​ខេត្ដ​ត្រូវ​ប្រឈម​ដោះស្រាយ​គឺ​ដី​របស់​រដ្ឋ​ទំ​ហ៊ំ​៥៤​ម៉ែត្រ​គុណ​១១០​ម៉ែត្រ​នៅខាងមុខ​ផ្សារ​ត្រូវ​ក្រុមហ៊ុន​គឹម​ជ្រា​អ្នកវិនិយោគ​សំរាម​និង​ក្រុមហ៊ុន​ហេង​ដា​រ៉ា​អ្នកវិនិយោគ​ផ្សារ​ដណ្ដើម​គ្នា​កាន់កាប់​។​

លោក​ជា​គួ​ង​បាន​ប្ដឹង​លោក​សាលាង​ទៅ​តុលាការ​ខេត្ដ​រឿង​ជំពាក់​លុយ​ពលកម្ម​ថ្លៃ​សម្អាត​សំរាម​និង​ក្រោយមក​អាជ្ញាធរ​ខេត្ដ​បានសម្រេច​លុបចោល​ច្បាប់​វិនិយោគ​សំរាម​របស់លោក​ជា​គួ​ង​។​បញ្ហា​ទាំងអស់នោះ​បានធ្វើ​ឱ្យមាន​កា​យឺ​ក​យ៉ាវ​ក្នុងកា​ធ្វើ​ផ្សារ​ជូន​បងប្អូន​ខ្មែរ​ដើម​។​

​ទោះជា​យ៉ាងនេះ​ក្ដី​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​រតនគិរី​ដែលមាន​របរ​លក់​បន្លែ​មកពី​តាម​បណ្ដា​ស្រុក​នានា​ជិត​៣០០​នាក់​រួម​និង​សមាគម​ខ្មែរលើ​ផង​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ដ​លោក​ព​ន្លឿ​ន​កា​សាង​សង់រោង​មួយកន្លែង​តាម​ការគ្រោង​នោះ​គឺ​សម្រាប់​ឱ្យ​ពួកគាត់​បានដាក់​លក់​ប​ន្លែ​បង្កា​ឱ្យបាន​ត្រឹមត្រូវ​និង​ប្រសើ​ជាង​ពេលបច្ចុប្បន្ន​នេះ​៕S/

​ទិដ្ឋភាព​អ្នកលក់​បន្លែ​នៅ​ផ្សារ​ជនជាតិ​ក្នុង​ក្រុង​បាន​លុង​នា​ថ្ងៃទី​១៥​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩(​រូបថត​សុវណ្ណ​)