​ជនជាតិ​ចិន​និង​ខ្មែរ​បាញ់​ផ្អើល​ពេល​ទាបភ្លឺ​នៅ​ខា​រ៉ា​អូ​កណ្តាល​ក្រុង​ប៉ោយប៉ែត​

700
ចែករម្លែក
  • 1.2K
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនជាតិ​ចិន​និង​ខ្មែរ​១​ក្រុម​បាញ់​បាន​បោះ​បង្ក​ការភ្ញាក់ផ្អើល​១​រឿង​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត​បន្ទាប់ពី​ករណី​បង្កៃ​គ្រាប់បែក​ក្នុង​បន្ទប់ទឹក​នៃ​កាស៊ីណូ​ក្រោ​ន​រី​សត​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ខា​រ៉​អូ​ខេ​ឡា​ហ្វី​រ៉ា​ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​ហេតុការណ៍​បាញ់បោះ​សេរី​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើប្រាស់​អាវុធ​បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​៨​នាក់ ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន ។

២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​ឃាត់ខ្លួន​។​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិខ្មែរ​ឃាត់ខ្លួន​។​បក្ខពួក​៥​នាក់​ទៀត​ដែលជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​បានធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែលមាន​គ្នា ៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​សមត្ថកិច្ច​បាន​បន្តថា​:​នៅពេល​ដែលមាន​សកម្ម​ភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ​ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយកន្លែង​។​សមត្ថកិច្ច​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់ កាំភ្លើង មិន​ស្គាល់​ម៉ាក ចំនួន ១​គ្រាប់ ។​

ក្រោយពី​កើតហេតុ​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ទៅតាម​នីតិវិធី​ច្បាប់ ។ គឺ​រួមមាន ១.​ឈ្មោះ Wen Lin ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន​។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជន​ជាតិចិន​ឃាត់ខ្លួន​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជនជាតិខ្មែរ​ឃាត់ខ្លួន​និង​បាន​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ​រកឃើញ​វត្ថុតាង​។​

​ទោះយ៉ាងណា​ក្នុង​រឿងនេះ​សមត្ថកិច្ច​បានឱ្យដឹងថា​ខាង​ម្ចាស់​កាស៊ីណូ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែរ​នោះបាន​បញ្ជារ​ឱ្យ​កាត់ផ្តាច់​ប្រព័ន្ធ​កា​ម៉ា​សុវត្ថិភាព​ហើយ​មិន​ព្រម​ប្រគល់​អង្គ​ចងចាំ​(Memory)​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ដែលមាន​ភារៈកិច្ច​ចុះ​អង្កេត បំបែកសំណុំរឿង​នេះ​នៅឡើយ​៕S/

រូបថត​:​ជនជាតិ​ចិន​និង​ខ្មែរ​បាញ់បោះ​ផ្អើល​នា​ទៀបភ្លឺ​នោ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​កណ្តាល​ក្រុង​ប៉ោយប៉ែត​(​រូប​:​ប​.​ជ័យ​)​