​ជនជាតិ​ចិន​ពីរ​នាក់​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បាក់​អស់​២​កង់

391
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ពីរ​នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ទំនើប​បោះពួយ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ក្ប​ល​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី​ភូមិ​ក្ប​ល​ដំរី​ក្នុង​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ពីរ​នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​TOYOTAALPHARDG​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX2081​។

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពី​រកង់​បែក​រាយ​ពេញ​ផ្លូវ​។​ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​និង​បែក​កង់​ទៅមុខ​លេង​រួច​។​រីឯ​ជនជាតិ​ចិន​ទាំងពីរ​នាក់​បាន​បើកទ្វារ​រថយន្ត​ចេញ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​៕S/​