​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ខូច​ទុកចោល​ប៉ូលីស​ស្ទូច​លើក​យកទៅ​រក្សាទុក​

853
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ា​កវី​ស្តូ​មួយគ្រឿង ដែល​ពលរដ្ឋ​អះអាងថា បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ ខណៈដែល​កំពុងបើក​តា​ម​ផ្លូវ ស្រាប់តែ​ខូច បែក​កង់ ទៅមុខ​លែងរួច​។ អ្នកបើកបរ ទុក​រថយន្ត​ចោល​កណ្តាលផ្លូវ ហើយ​ចាក​ចេញទៅ​បាត់​តាំងពី​យប់​ថ្ងៃទី​២០ ខែឧសភា នៅតាម​ផ្លូវលំ​ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។

រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ទៅហើយ​នៅ​មិនឃើញ​ម្ចាស់​មក​ផ្លាស់ប្តូ​រកង់ ជួស​ជុស​យកទៅ​វិញ ទុក​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ទើប​នគរបាល​ចរាចរ​ណ៍​ខណ្ឌ​ចុះទៅ​ស្ទូច​រថយន្ត​នោះមក​រក្សា​ទុកជា​បណ្តោះអាសន្ន ។​​រថយន្ត​ខាងលើ​ម៉ាក វី​ស្តូ ពណ៌​ក្រហម ជាក់​ស្លាក​លេខ ភ្នំពេញ 2AN-0842 ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ។​

តាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​បានឃើញ​បើក​ឆ្លងកាត់​ផ្លូវ​ខាងលើ តាំងពី​យប់​ថ្ងៃទី​២០ ខឺ​ឧសភា ឆ្នាំ​២០១៨​មក​ម្លេះ ដល់​ចំណុច​ខាងលើ រថយន្ត​បាន​រលត់​ម៉ាស៊ីន ហើយ​បែក​កង់​មុខ​ខាងស្តាំ ទៅមុខ​លែងរួច អ្នកបើកបរ​ចុះចេញ ទុក​រថយន្ត​ចោល​ហើយ​ទៅ​បាត់ អស់​១​យប់​។

រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែឧសភា នេះ​នៅតែ​មិនឃើញ​ម្ចាស់​មក​ជួសជុល​យក​រថយន្ត​ចេញ ទុក​ឲ្យ​បង្ក កកស្ទះ​ចរាចរណ៍ រាយការណ៍​ប្រាប់​សមត្ថកិច្ច ស្ទូច​អូស យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជាប​ណ្តោ​អា​អាសន្ន ៕S/

ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ខូច​ទុកចោល​ប៉ូលីស​ស្ទូច​លើក​យកទៅ​រក្សាទុក​