​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ធ្លាក់ចូល​ប្រឡាយ ​ក្រឡាប់​បោក​ក្បាល ​រងរបួស​ធ្ងន់​

380
ចែករម្លែក
  • 26
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នាក់​ត្រូវប្រជាពលរដ្ឋ​អះអាងថា​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​បើករថយន្ត​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយបោក​ផ្ទប់​នឹង​មាត់​លូ នៅតាម​មហាវិថី​ឈ្នះ ឈ្នះ មុខ​ទីលាន​វាយ​កូន​ហ្គោល ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​ កាលពី​ព្រឹកថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ។​

​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរ​ខាងលើ ម៉ាកឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-9780 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ ក្រោយ​កើត​ហេ​តុ របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​ផងដែរ ។​មុន​កើតហេតុ រថយន្ត​នេះ បើក​ល្បឿន​លឿន​ពីជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច​គ្រោះថ្នាក់​ ដោយសារមាន​រថយន្ត​នៅខាងមុខ ស្រាប់តែ​រេ​ចង្កូត​ទៅ​ស្តាំ ហោះ​ធ្លាក់​ចូលក្នុង​ប្រឡាយ ផ្លោង​បោក​ផ្ទប់​នឹង​មាត់​លូ បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះប​ញ្ជូ​នទៅ​មន្ទីរពេទ្យ បន្សល់ទុក​តែ​រថយន្ត ដាំដូង​ក្បាល​ចូល​ទឹក សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ពិនិត្យ​ជាក់ស្តែង​និង​រក​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ៕S/​Ha