​ជនជាតិ​ចិន​ម្នាក់​បើក​រថយន្តបុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ខូចខាត​យ៉ាងដំណំ​

501
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនជាតិ​ចិន​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉េ​ក​ស័​រ​ដេ​ស​ទៅបុក​ទ្រូងផ្លូវ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​បណ្ដាលឱ្យ​បាក់បែក​អស់​២​កង់​និង​ក្រឡាប់​ផ្ងារជើង​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​វិថី​កោះ​ពេជ្រ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០១៩ ។​

​អ្នកបើករថយន្ត​បង្ក​ជា​ជន​ជាតិចិន​វ័យ​ប្រហែល​១៩​ទៅ​២០​ឆ្នាំ​តែប៉ុណ្ណោះ​ហើយ​ក្នុងស្ថានភាព​ស្រវឹងស្រា​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​និង​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ៕S/​

#