​ជនជាតិ​ចិន​ស្ពាយ​កាបូប​សង្ស័យ​មាន​គ្រាប់បែក​ចូល​ហាង​លក់​គុជ ហឺ​ហឺ គំរាម​រក​បក្ខពួក​

331
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នា​ក់បាន​ស្ពាយ​កាបូប​មាន​ដាក់​វត្ថុ​ម្យ៉ាង​សង្ស័យ​ជា​គ្រាប់បែក​ច្នៃ ចូលទៅ​ដាក់​គំរាម​ម្ចាស់​ហាង​ចិន​លក់​គុជ​ហឺ​ហឺ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះជួល​ផ្លូវ​បេតុង​មុខ​ផ្សារ​កាណាឌីយ៉ា ផ្លូវ​ទី​៣​ក្រុម​៣​ភូមិ​ត្រពាំង​ថ្លឹង​១​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។

​ក្នុង​គោលបំណង​គំរាម​ម្ចាស់​ហាង​ដែលជា​ជនជាតិ​ចិន​ដែរ​ដើម្បី​ស្វែងរក​បក្ខពួក​របស់គេ​ម្នាក់ទៀត​ដែល​ធ្លាប់​ចេញចូល​ទីនោះ​។​ជន​នោះ​បង្ក​ឱ្យ​ម្ចាស់​ហាង​និង​ពលរដ្ឋ​ភ័យខ្លាច​ផ្អើល​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​។​

ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះទៅ​លួងលោម​និង​ឲ្យ​ជនសង្ស័យ​ដោះ​បំបែក​វត្ថុ​សង្ស័យ​គ្រាប់បែក​ច្នៃ​កំណត់​ម៉ោង​ចេញពី​គ្នា​រួច​គាត់​ខ្លួន​នាំយកទៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​ពិនិត្យ និង​សាកសួរ​ជុំវិញ​រឿងហេតុ​ឃើញ​សុទ្ធតែ​ដីខ្សាច់ ។​

តាម​ម្ចាស់​ហាង​ចិន បានឱ្យដឹងថា នៅវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​១ ខែឧសភា ឆ្នាំ​២០១៩ ជន​ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មាន​ស្ពាយ​កាបូប​ផង​ចូលទៅក្នុង​ហាង​ចិន​ខាងលើ​សាក​សួររក​បក្ខពួករ​ស់​គេ​ម្នាក់ ឈ្មោះ តឹង ជា​ជន​ជាតិចិន​។​តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ប្រាប់ថា​មិនឃើញ​ទេ ព្រោះ​ឈ្មោះ តឹង ជា​ជន​ជាតិចិន គ្រាន់តែ​ជា ម៉ូយ ភ្ញៀវ ធ្លាប់​ចេញចូល​ទិញ​ទំនិញ​នៅ​ហាង​ពេលនេះ​មិនឃើញ​។

តែ​ជនសង្ស័យ​មិន​ជឿ​ចោទប្រកាន់​ម្ចាស់​ហាង​ចិន​នោះ​ថា​បាន លាក់ ឃុ​ត​ឃិត​គ្នា ត្រូវបាន ជនសង្ស័យ ទាញយក​វត្ថុ​ម្យ៉ាង​ជា​គ្រាប់បែក​ច្នៃ​មានភ្ជាប់​នាឡិកា​មួ​យមក​ដាក់​ក្នុងផ្ទះ​គំរាម​ម្ចាស់​ហាង​ដើម្បីឱ្យ​ម្ចាស់​ហាង​ហៅ​ឈ្មោះ តឹង ជា​គូរ​ជម្លោះ​របស់គេ​ចេញមក ។​

​ក្រោយពី​ជន​នោះ​ដាក់​វត្ថុ​មយ៉ាង​សង្ស័យ​គ្រាប់បែក​ច្នៃ​គំរាម​ម្ចាស់​ហាង​លក់​គុជ​ហឺ​ហឺ​ម្ចាស់ផ្ទះ​ពលរដ្ឋ​ក្បែរ​ខាង ភ័យ​ស្លន់ស្លោ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ចុះទៅ​ប្រើ​វិធី​សាស​ត្រ​លួងលោម​ឲ្យ​ជនសង្ស័យ​ដោះ​បំបែក​វត្ថុ​ទាំងនោះ​ចេញពី​គ្នា​ហើយ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​ប​នាំទៅ​សាកសួរ​និង​បន្ត​ពិនិត្យ​លើ​វត្ថុ​សង្ស័យ​ទាំងនោះ ។​

ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​វត្ថុ​សង្ស័យ​ជា​គ្រាប់បែក​ច្នៃ​នៅ​ប៉ុស្តិ៍​ចោមចៅ​១​ក្រោម​វត្តមាន​កម្លាំង​អាជ្ញាធរ​ស៊ីម៉ាក​កម្លាំង​ជំនាញ​ស្នងការ​ក្រុង​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​អាវុធហត្ថ​និង​កម្លាំង​ផ្សេងៗ​ទៀត​ដល់​ពិនិត្យ​ជាក់ស្តែង​ដុំ​រុំ​ខ្ចប់​ទាំង​៥​ខាងក្នុង​សុទ្ធតែ​ដីខ្សាច់​ពុំមាន​ជាតិ​រំសេវ​អ្វី​ឡើយនិង​នាឡិការោទ៍​មួយ ។​

​ជនសង្ស័យ​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​ឈ្មោះ​លីវ​ជីន​LIUJUN​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​E449081127 ។​តាម​ការសាកសួរ ជនសង្ស័យ គ្រាន់តែ យក​វត្ថុ​ទាំងនោះ ដីខ្សាច់​ច្រក​ថង់ រុំ​ជិត បន្លំ​ធ្វើជា​គ្រាប់បែក​ច្នៃ​យកមក​គម្រាម​ម្ចាស់​ហាង​ដើម្បី​ហៅ​ឈ្មោះ​តឹង​ជា​ជន​ជាតិចិន​ហើយ​ជា​គូរ​ជម្លោះ​របស់គេ​មក ។​

តែ​ទោះជា​យ៉ាងណាក្តី ក្រោយពី​ពិនិត្យ វត្ថុ​ដែល​គេ​សង្ស័យ​ទាំងនោះ​ហើយ មិនមែនជា​គ្រាប់​ផ្ទះ ជាតិ​រំសេវ​អ្វី​ក៏ដោយ ករណី​ខាងលើ ជនសង្ស័យ​គំរាម បំភ័យ ម្ចាស់​ហាង ពលរដ្ឋ សមត្ថកិច្ច​ឃាត់ខ្លួន បន្ត​តាម​នីតិវិធី ៕S/​