​ជនជាតិ​ថៃ​ម្នាក់​ចាញ់ល្បែង​កាស៊ីណូ​បែកគំនិត​ដើរ​លួច​

1026
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនជាតិ​ថៃ​ម្នា​ក់មក​ស្នាក់​នៅក្នុង​កាស៊ីណូ​ផ្កាយ​៥ ហើយ​ចាញ់ល្បែង​អស់​ក៏​បែកគំនិត​ដើរ​លួច​ក្នុង​បរិវេណ​កាស៊ីណូ ត្រូវ​អាវុធហត្ថ​សហការ​នឹង​សន្តិសុខ​កាស៊ីណូ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង ១១​យប់​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹង​: ថា​ជនសង្ស័យ​សញ្ជាតិ​ថៃ​នោះ​មានឈ្មោះ​យ៉ាង ឆុង​កៅ ភេទ ប្រុស អាយុ ៦០​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ តែ​បានមក​ស្នាក់​នៅតាម​កាស៊ីណូ ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌​ឱ្យដឹងថា​: ជនរងគ្រោះ​របស់​ឈ្មោះ ញ៉ឹក សុចិ​ន្តា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

គាត់​បាន​សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​ក្នុង​តូប​លក់​ឥ​វ៉ាន់​របស់ខ្លួន តែ​ត្រូវ​ជនសង្ស័យ បាន​ចូលមក​លួច​យក​ទូរស័ព្ទ​ក្នុង​តូប ហើយក៏​រត់គេច​ចេញ​។​តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឡើង រួច​កម្លាំង​កងរាជអាវុធហត្ថ​នៅក្បែរនោះ មក​អន្តរាគមន៍​ចាប់បាន​ភ្លាមៗ ។​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/

​ជនជាតិ​ថៃ​ម្នាក់​ចាញ់ល្បែង​កាស៊ីណូ​បែកគំនិត​ដើរ​លួច​