​ជនជាតិ​ថៃ​ម្នាក់ ​ចូលមក​លេង​មិត្តភក្តិ​នៅ​ព្រំដែន​កម្ពុជា ​ចងក​សម្លាប់ខ្លួន​

394
ចែករម្លែក
  • 11
    Shares

ដោយ​យ​បាយ័ន​/​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​មាន​ករណី​ចងក​ធ្វើអត្តឃាត បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧ​ត្ត​មានជ័យ​។ ជនរ​គ្រោះជា​ជនជាតិ​ថៃ​ម្នាក់ មាន​ជំងឺ​ស​រសៃ​ប្រាសាទ ចូល​មកលេង​មិត្តភក្តិ​នៅ​ព្រំដែន​កម្ពុជា ហើយ​ចងក​សម្លាប់ខ្លួន​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​នគរបាល​ខេត្ត​បានឱ្យដឹងថា​អត្តឃាត​ជន​ឈ្មោះ ថង ឡា​ថុ​លើ​ម ហៅ សៀន ភេទ ប្រុស​ អាយុ​៤៦​ឆ្នាំ រស់នៅ ភូមិ​ស្រែ​ប្រី​យ៍ ឃុំ​ប្រាយ​ផាត់​ថា​ណា ស្រុក​ភូ​ស៊ិ​ញ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ចប់សព្វគ្រប់​ ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​កាន់​ប្រទេស​ថៃ​វិញ​៕S/Ha

#