​ជនជាតិ​ថៃ​ម្នាក់​នាំ​ម៉ូតូ​ឆ្លងដែន​ខុសច្បាប់​មួយគ្រឿង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

385

(​បាត់ដំបង​)៖​ជនជាតិ​ថៃ​ម្នាក់​ជា​មុខសញ្ញា​នាំ​ម៉ូតូ​ឆ្លងដែន​ខុសច្បាប់​ដើម្បី​យកមក​លក់​នៅក្នុង​ទឹកដី​កម្ពុជា​ត្រូវបាន​កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង​ធ្វើការ​ស្ទាក់​និង​ឃាត់ខ្លួន​ប្រគល់​ទៅ​ឳ្យ​តម្រួត​ថៃ​វិញ​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ភាគី​ថៃ​រួចមក ។​កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ម៉ោង​៤​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​មុខ​ច្រក​អន្តរជាតិ​ដូង​ស្ថិត​ក្នុងភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​

ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង​បាន​ឳ្យ​ដឹងថា​ជនជាតិ​ថៃ​ដែល​នាំ​ម៉ូតូ​លោតឆ័ត្រ​ឈ្មោះ ខុន ផែន​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​១ ឃុំ​ថាប់​សៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ រួមជាមួយ​និង​ម៉ូតូ​មួយគ្រឿង ម៉ាក YAMAHA TTX ស៊េរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​ថៃ​២៦៧ ដែលជា​ម៉ូតូ​ជ្រែ​យកមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះដែរ​សមត្ថកិច្ច​កម្ពុជា​បានធ្វើ​ការប្រគល់​ជនសង្ស័យ​និង​វត្ថុតាង​ម៉ូតូ​១​គ្រឿង​ទៅ​ឳ្យ​កមលាំង​អន្តោប្រវេសន៍​និង​ទាហាន​ឈុតខ្មៅ​ថៃ​វិញ​ដើម្បី​នាំយកទៅ​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​និតិ​វិធី ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ជនជាតិ​ថៃ​ត្រូវ​ចាប់ខ្លួន​ម៉ូតូ​១​គ្រឿង​