​ជនជាតិ​ទួរគី​ម្នាក់​លក់ដូរ​ច្រកចូល​ផ្សារ​រាត្រី​អាត​ស៊ីន​ធ័​រ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើ​កិច្ចសន្យា​និង​បិទ​អាជីវកម្ម​

921
ចែករម្លែក

(​សៀមរាប)៖ បងប្អូន​អាជីវករ​ផ្សារ​រាត្រី​អាត​ស៊ីន​ធ័​រ​(Art Center Market)​នឹង​ផ្សារ​ចាស់ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប អោយ​បញ្ជ​ចាក់​អោយដឹងថា មាន​ជនជាតិ​ទួរគី​ម្នាក់ ដែល​តែងតែ​ធ្វើអោយ​បងប្អូន​អាជីវករ​នៅ​ផ្សារ​រាត្រី​អាត​ស៊ីន​ធ័​រ​(Art Center Market)​និង​ផ្សារ​ចាស់ មិន​សប្បាយចិត្ត ព្រោះតែ​លក់ដូរ​មិនមាន​ការប្រកួតប្រជែង និង​មិនមាន​ភាពស្មោះត្រង់ ជាពិសេស​បាន​លក់ដូរ លើ​ទីសាធារណៈ​ដែល​ច្បាប់​មិន​អនុញ្ញាតិ​។​
​លោក​វរសេនីយ៍ត្រី យ៉ោ​ក​សុវណ្ណ នាយរង​ការិយាល័យ ប្រចាំ​គោលដៅ បាន​និយាយថា សមត្ថកិច្ច​យើង​បាន​ចុះ​ធ្វើ​កិច្ចសន្យា និង​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​របស់​ជនជាតិ​ទួរគី កាលពី​យប់​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០១៧ ។​

លោក​វរសេនីយ៍ត្រី យ៉ោ​ក​សុវណ្ណ បាន​បញ្ជាក់ថា ជនជាតិ​ទួរគី​គឺមាន​ឈ្មោះ ប៉ូ​លីន (Bulent) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​លក់​អាវយឺត​ខ្លី ដាក់​តម្លៃ​ត្រឹមតែ​១​ដុល្លារ​គ្រប់មុខ នៅ​ច្រកចេញចូល​មុខ​ផ្សារ​រាត្រី​អាត​ស៊ីន​ធ័​រ (Art Center Market) ។​
​លោក​បន្តថា មូលហេតុ​នៃ​ការលក់ដូរ​ដាក់​តម្លៃថោក​បែបនេះ បានធ្វើអោយ​អាជីវករ​ផ្សារ​ចាស់ និង​ផ្សា​រអាត​ស៊ីន​ធ័​រ មិន​សប្បាយចិត្ត​ព្រោះតែ​តម្លៃ​លក់ កើតចេញពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ជាពិសេស​បាន​លក់ដូរ​ទីសាធារណៈ​ដែល​ច្បាប់​ពុំបាន​អនុញ្ញាតិ​៕S ដោយ​៖​គូលែន​

ជនជាតិ​ទួរគី​ម្នាក់​ដែល​លក់​ច្រកចូល​ផ្សារ​រាត្រី​អាត​ស៊ីន​ធ័​រ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើ​កិច្ចសន្យា​៕​គូលែន​