​ជនជាតិ​បរទេស​ម្នាក់​លោត​ពីលើ​អគារខុន​ដូ​ស្លាប់​ នៅ​កោះ​ពេជ្រ​

387
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ​បុរសជនជាតិបរទេស​ម្នាក់ បាន​លោត​សម្លាប់ខ្លួនពីលើ អគារខុន​ដូ ឌា​យ​មិន វ័ន ដែលមាន​កម្ពស់​ជាច្រើន​ជាន់ ធ្លាក់មកដល់ដី បណ្ដាលឱ្យ​ស្លាប់​។ ហេតុការណ៍នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ​កាលពី​វេលាយប់​ថ្ងៃទី​២១​ខែមេសា ​ឆ្នាំ​២០១៩​។​ជនរងគ្រោះ​(​សព​)​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​អាចជា​ជនជាតិ​ចិន​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នា​វេលា ម៉ោងកើតហេតុ ​គេឃើញបុរសជនជាតិបរទេស​ម្នាក់មិនដឹងមានរឿង​អ្វីនោះទេ ស្រាប់តែបាន​លោតពីលើអគារ​ខុន​ដូខាងលើធ្លាក់ដល់ដីបណ្ដាលឲ្យស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

​ក្រោយ​ហេតុ​ការ​ណ៍ គេ​សង្កេតឃើញ​លោក​អធិការ​ខណ្ឌចំការមន​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​មាន​រថយន្ត​ដឹក​សព​មួយគ្រឿង​បើក​ទៅខាង​ក្នុង​ផងដែរ​។​បច្ចុប្បន្ន​សព​ជនរ​រងគ្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដឹងថា​ករណីនេះ​មូលហេតុ​មកពី​អ្វីមួយ​ឲ្យ​ពិតប្រាកដ ។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​កម្ក​ល់​ទុក​ក្នុង​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​Ha