​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​រថយន្ដ​ដឹក​ទឹកកក​បើក​បុក​បណ្ដាល​ឱ្យស្លាប់​

543
ចែករម្លែក
  • 32
    Shares

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​រថយន្ដ​ដឹក​ទឹកកក​បើក​បុក​អូស​ជិត​២០​ម៉ែត្រ​បណ្ដាលឱ្យ​បោក​ក្បាល​ស្លាប់​។​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បង្ក​ការភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣៦៩ នៅ​ភូមិ​ចំពុះក្អែក​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​កាលពី​យប់​នៅ​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៩ ។

​ប្រភព​បានឱ្យដឹង​ថាស​ព​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ទឹកខ្មៅ នៅ​ខេត្ដ​កណ្ដាល​។​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា វ៉េវ​អា​ហ្វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​67.G108279​ជិះ​ដោយ​ជនជាតិ​វៀតណាម​ម្នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​និង​កន្លែងកើតហេតុ​ក៏មាន​រថយន្ដ​ពាក់​ស្លាក​លេខ​ព្រៃវែង​2A-0761​ដំណើរ​បញ្ច្រាស់ទិស​គ្នា​៕S/​