​ជនជាតិ​វៀតណាម​ម្នាក់​ស្រវឹងស្រា​ទាញ​កាំបិត​ខ្វែវ​កាប់​ខ្មែរ​ឱ្យ​រងរបួស​

709

(​កណ្តាល​)៖​កម្លាំង​នគរបាល​ស្រុក​មុខកំពូល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ពីបទ​ពេល​ស្រវឹងស្រា​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជន​ខ្មែរ​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​។​ករណី​អំពើ​ហឹ​ង្សា​បានកើត​ឡើង​នៅ​ចំណុច​រោង​លក់ដូរ​ឈ្មោះ​តូ​សុខភូមិ​ក្រង​ស្វាយ​ឃុំ​ស្វាយ​អំពារ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃទី​៨​តុលា​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​ឡាយ​តាំង​ជី​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ជនជាតិខ្មែរ​នៅ​ភូមិ​រកា​កោង​ឃុំ​រកា​កោង​ទី​១​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​មុខរបរ​កសិករ​មាន​ស្នាមរបួស​២​កន្លែង​១.​ស្មា​ម​ឆូត​នៅលើ​ស្លាបប្រចៀវ​ខាងឆ្វេង​១​កន្លែង​។​២.​ស្នាមរបួស​នៅលើ​ខ្នង​ក្រោម​ស្លាបប្រចៀវ​ខាងឆ្វេង​មួយកន្លែង​។​ចំណែក​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​យ៉​យ៉ាំង​ហ្គុ​ង​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិ​វៀតណាម​នៅ​ភូមិ​រកា​កោង​ឃុំ​រកា​កោង​ទី​១​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ចាប់យក​:​កាំបិត​ខ្វែវ​ដង​វែង​ធ្វើ​អំពី​ឬ​ស្សី​ប្រ​វែ​ងី​៩៣​សង់ទីម៉ែត្រ​ចំនួន​១​។​២.​អាវដៃវែង​ក្រឡា​ល្អិត​ពណ៌​សរ​ហែ​កនៅ​ផ្នែក​ខ្នង​ខាងឆ្វេង​ចំនួន​២​កន្លែង​និង​នៅក្រោម​ហោប៉ៅ​អាវ​ខាងឆ្វេង​ចំនួន​១​កន្លែង​មាន​ប្រឡាក់​ឈាម​។​កម្លាំង​ប៉ុស្ដិ៍​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មកដល់​អធិកា​រដ្ឋា​ន​នគរបាល​ស្រុក​បន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​ជនជាតិ​វៀតណាម​ម្នាក់​ស្រវឹងស្រា​ទាញ​កាំបិត​ខ្វែវ​កាប់​ខ្មែរ​ឱ្យ​រងរបួស​(រូប៖វ៉េបសាយ)