​ជនជាតិ​អាលឺម៉ង់​ម្នាក់​ធ្វើអត្តឃាត​នៅ​ក្រុង​កំពត​

884
ចែករម្លែក
  • 38
    Shares

ដោយ បូកគោ​/​កំ​ពតៈ ជនជាតិ​អាលឺម៉ង់​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ដោយ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា​បណ្តាលមកពី​ការធ្វើអត្តឃាត​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ដែល​សម្លាប់ខ្លួន​ទាំង​មិន​បានដឹង​មូលហេតុ​នេះ​ឈ្មោះ SAUERLAND JOHANNES អាយុ ៦៨​ឆ្នាំ​សញ្ជាតិ​អាលឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ​:C4WG3RT2C​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែធ្នូ​សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​ស្លី​ប​ភីង​ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​ថា​មាន​ជនបរទេស​ជា​ភ្ញៀវ​របស់ខ្លួន​បាន​ស្លាប់​ក្នុង​បន្ទប់​។ ភ្លាមៗ

​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ចុះ​ដល់​គោលដៅ​និង​ពិនិត្យឃើញថា​បុរស​ជនជាតិ​អាលឺម៉ង់​រូប​នោះបាន​លេបថ្នាំ​ងងុយដេក​អស់យ៉ាង​ច្រើន​។​

មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​ការធ្វើអត្តឃាត​នេះ​សមត្ថកិច្ច​រក​មិនឃើញ​ពី​មូលហេតុ​ទេ​ហើយ​សូម្បី​ម្ចាស់​ផ្ទះសំណាក់​ក៏​មិន​បានដឹង​ដែរ​៕S/​