​ជនដៃដល់​ស្ទាក់​កាប់​បុរស​ម្នាក់​ឱ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​

460

(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​ត្រូវ​បុរស​ម្នាក់ទៀត​ស្ទាក់​កាប់​ខណៈ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​នៅត្រង់ចំណុច​ភូមិ​ស្វាយទាប ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្ត​ឈានចូល​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​ថន​ធី​ម​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ផឹកស្រា​ជាមួយ​ជនបង្ក​ឈ្មោះ​សន​ស៊ិន​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយទាប​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​នៅ​រោង​បុណ្យកឋិន​ហើយ​បាន​ទាស់​ពាក្យសម្ដី​គ្នា​មួយ​ប្រាវ​រួច​ជនបង្ក​បាន​ងើប​ដើរចេញ​។

​លុះដល់​វេលា​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ដល់​ពាក់​កណ្ដាលផ្លូវ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​​ក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យ​បាល​។​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ជនដៃដល់​ស្ទាក់​កាប់​បុរស​ម្នាក់​ឱ្យ​រងរបួស​ធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​