​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះ​វីឡា​ក្នុង​បុរី​ពិភពថ្មី​

1215
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ទាំង​អាក្រាតកាយ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​៩០​ផ្លូវ​លេខ​១៩ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ប្រាប់ថា​ជនរងគ្រោះ​ឈ្មោះ​ណា​កា​ណុ​ហ៊ី​ណូ​រ៉ូ​រិ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​ភាសា​ជប៉ុន​ស្នាក់​នៅផ្ទះ​លេខ​៩០​ផ្លូវ​១៩​បុរី​ពិភពថ្មី​ភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​ភ្នំពេញ​។​កាន់​លិខិតឆ្លងដែន​លេខ​១២០៧៨៩០៧២​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​សុំច្បាប់​ឈប់សម្រាក​ទៅពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​សាន់​រ៉ា​យ​។​ក្រោយមក​ក៏​ត្រឡប់មកផ្ទះ​វិញ​ហើយ​បាន​ចូលទៅ​សម្រាក​នៅផ្ទះ​ក្នុង​បន្ទប់​។​

បន្ទាប់មក​អ្នកធ្វើការ​ជាមួយគ្នា​បានខ​ល​មិន​លើក​ពួកគាត់​នាំគ្នា​មកដល់​ផ្ទះ​ជនរងគ្រោះ​ទៅ​គោះទ្វារ​ក៏​មិន​បើក​ក៏​យក​កូនសោ​បើកទ្វារ​បន្ទប់​ចូល​មើល​ស្រាប់តែ​បានឃើញ​គាត់​បាន​ដេកស្លាប់​នៅលើ​ក្រែ​ក្នុង​បន្ទប់​តែម្តង​ដោយ​ពុំមាន​ស្លៀកពាក់​ខោអាវ​ទេ​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​យកទៅ​តំកល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​ស្ថានទូត​មក​ទទួល​យកទៅ​ធ្វើ​កោសល្យវិច័យ​បន្ត​៕S/​

​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះ​វីឡា​ក្នុង​បុរី​ពិភពថ្មី​