​ជនបរទេស​ម្នាក់​ទំនង​សតិ​មិនល្អ​លោត​ពី​អគារ​ខុន​ដូ​ស្លាប់​នៅ​ខណ្ឌ​សែន​សុខ​

850
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​លោត​ពីលើ​អគារ​ខុន​ដូ​បណ្តាលឱ្យ​ស្លាប់​នៅ​ចំណុច​ក្នុង​ខុន​ដូរ​សែន​សុខ​អាគារ​B ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជូន​ថា សព​ជា​ជនបរទេស មិន​ស្គាល់​អត្តសញ្ញាណ កំពុងធ្វើការ​ស្រាវជ្រាវ ។​មុនពេល​កើតហេតុ ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បានទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ប្រជាពលរដ្ឋ​ថា មាន​ករណី​ជនបរទេស​ស្លាប់​នៅ​ចំណុច​ខាងលើ ។

​ក្រោយពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​បានមក​ដល់​ចំណុចកើតហេតុ ឃើញ​ជនបរទេស​មិន​ស្គាល់​ភិនភាគ​ដែក​ស្លាប់ នៅ​ចំណុច​ខាងលើ និង​បាន​សហការ​ជាមួយ​ការិយាល័យ​កោសល្យវិច័យ​វិទ្យាសាស្ត្រ​ធ្វើការ​ត្រួតពិនិត្យ តែ​មិនទាន់មាន​ការសន្និដ្ឋាន​ឡើយ ។

​បច្ចុប្បន្ន សព​ជនជាតិ​បរទេស​ខាងលើ បញ្ជូនទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕S/​

ជនបរទេស​ម្នាក់​ទំនង​សតិ​មិនល្អ​លោត​ពី​អគារ​ខុន​ដូ​ស្លាប់​នៅ​ខណ្ឌ​សែន​សុខ​