​ជនបរទេស​ម្នាក់​ស្លាប់​រហូតដល់​ហើម​ស្អុយ​ទើប​គេ​ដឹង​

16394

(​កំពត​)៖​អ្នក​បម្រើការ​នៅផ្ទះ​សំណាក់​មួយ​ស្ថិត​ក្នុងភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​បាន​ប្រទះឃើញ​សព​បុរស​ជា​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​។​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខណៈដែល​ស្ថានភាព​សព​មាន​លក្ខណៈ​ហើម​ស្អុយ​ទៅហើយ​។​

តាម​ការ​ប្រាប់ឱ្យដឹង​របស់​សមត្ថ​កិច្ច​ជំនាញ​ក្រោយពី​ធ្វើ​កោសល​វិច័យ​ថា​ជនរងគ្រោះ​ក្នុងករណីនេះ​ឈ្មោះ PaulBrain​អាយុ​៥២​ឆ្នាំ​ជា​ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ​622221989​។​ជនរងគ្រោះ​បាន​ស្លាប់​រយៈពេល​បី​ថ្ងៃ​មកហើយ​ដោយសារ​គាំងបេះដូង​៕S/​ដោយ​៖​បូកគោ​

​ជនបរទេស​ម្នាក់​ស្លាប់​រហូតដល់​ហើម​ស្អុយ​ទើប​គេ​ដឹង​