​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​រឿង​គ្រឿងញៀន​

334
ចែករម្លែក
  • 4
    Shares

ដោយ​បាយ័ន​/​សៀមរាប​÷​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​។​ជន​ទាំងបី​ត្រូវ​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្របី​រៀល ។​ការឃាត់​ស្ថិតក្នុង​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​នេះ​។​

​ជន​ត្រូវ​ឃាត់ខ្លួន​ចំនួន​៣​នាក់​ឈ្មោះ​កាយ​ចិន​ហៅ​កុយ​ភេទ​ប្រុស​(​រក្សាទុក​ជួញដូរ​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ទី​២​ឈ្មោះ​តក់​ត្រី​ភេទ​ប្រុស​(​រក្សាទុក​ជួញដូរ​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​និង​ទី​៣​ឈ្មោះ​រ៉ាត់​សា​រ័ត្ន​ភេទ​ប្រុស​(​ជួញដូរ​សំរួល​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា​វត្ថុ​តាង​ដែល​ដកហូត​រួមមាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៨​កញ្ចប់​ស្មើនឹង​ទំងន់​១,៣​ក្រាម (​ទាំង​សំបក​)​ឧបករណ៍ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន
​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​។ ៕S/

​រូបភាព​÷​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន រឿង​គ្រឿងញៀណ​(​រូប​ថ​តៈបា​យ័ន​)​