​ជនសង្ស័យ​ដែល​កាប់​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​កំពង់ត្រឡាច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​

304

(​កំពង់ឆ្នាំង​)៖​ជនសង្ស័យ​ក្នុងករណី​កាប់សម្លាប់​ប្រពន្ធ​របស់​ខ្លន​នៅ​ភូមិ​ជ្រលង​កៃស្នារ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ ។ ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ទាំ សឹម ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ កក្កដា​នេះ ដោយ​កិច្ចសហការ ពី​កម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច​និង​ស្រុក​រលាប្អៀរ នៅត្រង់ចំណុច​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ហើយ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ហើយ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ។​

​សូមបញ្ជាក់ថា​បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់​បាន​យក​កាំបិត​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ជ្រលង​កៃស្នា ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា ជនដៃដល់​ជា​ប្តី​ឈ្មោះ ទាំ សឹម ជា​ខ្មែរ​អ៊ីស្លាម និង ស្ត្រី​រងគ្រោះ​ជា ប្រពន្ធ​មានឈ្មោះ ហ៊ីម សំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។ គ្រួសារ នេះ​មានកូន​ប្រុស​២​នាក់​នៅក្នុង​បន្ទុក​៕S/​ដោយ​៖​សន សក្តា​

​ជនសង្ស័យ​ដែល​កាប់​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​កំពង់ត្រឡាច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន