​ជនសង្ស័យ​បួន​នាក់​ម្នាក់​ជា​សាច់ញាតិ​មន្ត្រី​គ្រឿងញៀន​ខេត្ត​ត្រូវ​បញ្ជូនទៅ​តុលាការ​

302
ចែករម្លែក
  • 58
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង ៖​កម្លាំង​ជំនាញ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​។​ក្នុងនោះ​មាន​ម្នាក់​ជា​ដាច់​ញាតិ​មន្ត្រី​គ្រឿងញៀន​ខេត្ត​ត្រូវបាន​បញ្ជូនទៅ​តុលា​ការដែល​ជាប់​ពាក់ព័ន្ធ នឹង ការ ជួញដូរ គ្រឿងញៀន​។ ក្រោយពេល​កម្លាំង​នគរបាល​ក្រុង ឃាត់ខ្លួន បានជា បន្តបន្ទាប់ កាលពី ថ្ងៃ ទី ២២​ខែមីនា​ឆ្នាំ​៣០១៩ ដែល ស្ថិត នៅ បី​កន្លែង ផ្សេង គ្នា ក្នុង ក្រុង បាត់ដំបង​។

​លោក​វរសេនីយ៍ឯក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជន​​ស​ហ្ស័​យ​ទាំង​បួន​នាក់​មាន​១​ឈ្មោះ​វណ្ណ​រតនា​ភេទ​ប្រុស​អាយុ​38​ឆ្នាំ​។​២​ឈ្មោះ​ស៊ូ​ភក្តី​ភេទ​ស្រី​អាយុ​31​ឆ្នាំ​៣​ឈ្មោះ​លុខ​សឿន​ភេ​ទ្រុស​អាយុ​17​ឆ្នាំ​4​ឈ្មោះ​ឌឿ​ន​សុ​ភន​ហៅ​ខាន់​ឋ​ផេ​ទ​ប្រុស​អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​សុ​ភី​1​សង្កាត់​រតនៈ​ក្រុង​បាត៎ដំបង​ត្រូវជា​សាច់ញាតិ​របស់​មន្ត្រី​គ្រឿងញៀន​ខេត្ត​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​បួន​នាក់​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចំនួន​បី​លើ​កនៅ​កន​កន្លែង​ផ្សេងគ្នា​ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៤​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​២​គ្រឿ​និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បួន​នាក់​និង​វត្ថុតាង​

#