​ជនសង្ស័យ​ពីរ​នាក់​ដែល​លួច​ដោះយក​កង់​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់បាន​ពីរ​នាក់​

218
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត៎ដំបងៈ​ជនសង្ស័យ​ដាច់យ៉ៃ​ពីរ​នាក់​ដែល​លួច​ដោះយក​កង់​ម៉ូ​តួ​មុខ​និង​ក្រោយ​កាលពី​ថ្ងៃទី​៣១​ខែ​ក​ក្កថា​ឆ្នាំ​២០១៩​យកទៅ​បញ្ចាំ​នោះ​ត្រូវ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ស្រាវជ្រាវ​ចាប់ខ្លួនបាន​២​នាក់​កាលពី​នៅ​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​អឿង​រ៉ា​វីត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​និង​ឈ្មោះ​សៀត​សៅ​ឈី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​ទាំងពីរ​នាក់​នេះ​នៅ​ភូមិ​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​រឿ​ម​ពេជ្រ​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​នៅ​ភូមិ សង្កាត់​ជាមួយគ្នា​។​

​សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​ស្ត្រី​ឈ្មោះ​រឿ​ម​ពេជ្រ​បាន​ជិះ​ម៉ូតូ​ទៅ​ចំណុច​ខាងក្រោយ​ស្ថានីយ៍​កសិកម្ម​បឹងរាំង​ស្ថិត​ក្នុងភូមិ​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ​ក្រុង​បាត៎ដំបង​ដើម្បី​ទៅ​បាច​ជី​ដាក់​ស្រែ​ដោយ​ចត​ម៉ូតូ​ចោល​ក្បែរផ្លូវ​ចាក់​សោក​ត្រឹមត្រូវ​។​នៅពេល​ត្រឡប់មកវិញ​ស្រាប់តែ​បាត់​កង់​ម៉ូតូ​ទាំងពីរ​តែម្តង​ហើយក៏​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ដើម្បីឱ្យ​ជូ​យ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ដោយសារតែ​ពួកគេ​ដាច់​លុយ​គ្មាន​បាយ​ហូប​ក៏បបួលគ្នា​លួច​ដោះកង់​ម៉ូតូ​ទាំងពីរ​យក​ទ​បញ្ចាំ​នៅផ្ទះ​ឈ្មោះ​មី​ដែល​ល្បី​ខាង​រកស៊ី​បញ្ចាំ​មិន​រើសមុខ​នៅ​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​បាន​លុយ​១២​ម៉ឺន​រៀល​។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ក្រោយ​ការសារភាពរ​បស់ជនស​ង្ស័​យ​រួចមក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុល​ផ្ទះ​បញ្ចាំ​ហើយ​ដកហូត​បាន​កង់​ម៉ូតូ​ទាំងពីរ​មកវិញហើយ​ប្រគល់​ឱ្យទៅ​ម្ចាស៎​ដើម​វិញ​។​ចំណែក​ជនសង្ស័យ​ទាំងពី​ត្រូវ​ប​ញ្ជូ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​កង់​ម៉ូតូ​ទាំងពីរ​និង​ម៉ូតូ​ដែល​ចោរ​ដោះយក​កង់​ទាំង​២​