​ជនសង្ស័យ​មួយក្រុម​ដេញ​វាយ​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ​យកទៅ​បាត់​

866
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មកពី​ទិញ​នំ​បុ័ង​សាច់​ត្រឡប់ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​រួច​ជិះ​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​៣១៣​កែង​និង​ផ្លូវ​៦០៨​ជាប់​និង​សលក​វិទ្យា​បញ្ញា​សាស្ត្រ​ក្នុង​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​បានឱ្យដឹងថា​ខ្លួន​មានឈ្មោះ​យ៉េន​មុំ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ធ្វើការ​នៅ​ភូមិ​ស្ទូច​បង្កង ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ័យ​សូ​ភ័​ណ្ឌ​ឃុំ​ព្រះ​ធា​ត្រុ ស្រុក​អូ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ​។​​ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀតថា​មុន​កើតហេតុ​រូបគាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ស៊េរី​០១៨​ពណ៌​សលាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX3357​ជិះ​ចេញពី​កន្លែងធ្វើការ​ទៅ​ទិញ​នំ​បុ័ង​សាច់​មួយកន្លែង​។​
​លុះ​ទិញ​រួចរាល់​ហើយ​បាន​ត្រឡប់មកផ្ទះ​វិញ​បានធ្វើ​ដំណើរ​តាមផ្លូវ​៦០៨​ទិសដៅ​ពី​លិចទៅ​កើត​។​ជិះ​មកដល់​ផ្លូវ​៣១៣​ចំណុចកើតហេតុ​ខាងលើ​ក៏​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​មាន​នី​កមាន​សង់​បានមកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​គាត់​បណ្តាលឱ្យ​ដួល​នៅ​និង​ថ្នល់​។​ខណៈនោះ​រូបគាត់​បាន​ក្រោក​ឡើង​មានការ​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​ល្អ​បាន​លើក​ម៉ូតូ​ជិះ​គេច​បាត់ ។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​មូលដ្ឋាន​បាន​ចុះ​ដល់​បាន​យក​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៏​នគរបាល​សង្កាត់​បឹងកក់​២​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕S/