​ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​ជាប់​ខ្នោះ​របស់​នគរបាល​ខណ្ឌ​មានជ័យ​

572
ចែករម្លែក
  • 13
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃបុណ្យ​អុំទូក​ទី​៣​អស់លក្ខណ៍​ជាប់​ខ្នោះ​របស់​នគរបាល​ខណ្ឌ​មានជ័យ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១១​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​តាមផ្លូវ​ជាតិ​លេខ​២ ភូមិ​ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ញឹក មករា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទឹក បរិសុទ្ធ​លី​យ៉ុង (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ឺន ឡៃ ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​រៀន​កាត់ដេរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕S/​

​ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​ជាប់​ខ្នោះ​របស់​នគរបាល​ខណ្ឌ​មានជ័យ​