ដោយៈចាន់តូ/ភ្នំពេញៈជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកQBIX បានឆក់ទូរស័ព្ទ ដៃមួយគ្រឿងម៉ាក6Plus បានម្រេចរួចរត់បាត់ដោយសុវត្ថិភាពហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមផ្លូវបេតុងក្នុងបុរីញ៉ូថោនភូមិព្រៃទាសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាគេឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូស៊ូរ៉ុសពណ៌ខ្មៅមកឈប់នៅក្បែរហាងកាហ្វេមួយកន្លែងចុះយកទូរស័ព្ទមកថតរូបស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកQBIXពណ៌សមកឆក់យកទូរស័ព្ទដែលជនរងគ្រោះយកទៅបាត់។ក្រោយកើតហេតុ នគរបាល មូលដ្ឋាន មកធ្វើកំណត់ហេតុ ប៉ុន្តែជនរងគ្រោះមិនបានដាក់ ពាក្យ បណ្តឹង នោះទេ ព្រោះ ខ្ចិលវែងឆ្ងាយ ៕S/