​ជនសង្ស័យ​​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ម្នាក់រត់​ចេញពី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​

232
ចែករម្លែក
​ជនសង្ស័យ​ម្នាក់​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​រត់​ចេញពី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​កំពង់ឆ្នាំង​:​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បួន​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ករណី​លបលួច​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​គូ​ម៉ា​ស្ថិតក្នុង​ភូមិ​ទំនប់ ឃុំ​ជៀប ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ បាន​រត់​គេ​ខ្លួន​បាត់​ក្នុងពេលដែល​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​៦ ខែកញ្ញា ។ប៉ុន្តែជនជាបប់សង្ស័យនេះពុំត្រូវបានគេប្រាប់ឈ្មោះឡើយ។


​ពាក់​ពន្ធ​ករណី​ខាងលើនេះ លោក​ថោង វី​រ៉ា​វុ​ឌ្ឍី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​
​ចំណែក​លោក​ងិន ហ៊ុន​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃទី​៦ ខែកញ្ញា ថា ពិត​ជាមាន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បួន​នាក់ បាន​លួច​រត់ចេញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​។ ប៉ុន្តែ​លោក​កំពុង​តែមាន​វិធានការ​ហើយ ដោយ​ស្នើសុំ​ព្រះរាជអាជ្ញា​តាម​ចាប់ខ្លួន​ជន​ង​ស្ស័​យ​ដែល​លួច​រត់​យកមក​វិញ​។​

ជនជាប់សង្ស័យបួននាក់ពេលឃាត់ខ្លួន


​សូមជម្រាបថា មនុស្ស​បួន​នាក់ និង​ត្រាក់ទ័រ​បី​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​អធិការ​នគ​បាល​ស្រុក​ទឹកផុស និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស ឆ្មក់​ចូលធ្វើ​ការបង្ក្រាប ខណៈដែល​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយដី​គម្រប​ព្រៃរបស់​រដ្ឋ​រាប់រយ​ហិតា ។ ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​នៅ​ចំណុច​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ថិតក្នុង​ភូមិ​ទំនប់​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ការ​លួច​ឈូសឆាយ​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​រាប់រយ​ហិកតា និង​បាន​ឃាត់ខ្លួន​មនុស្ស​បួន​នាក់ និង​ត្រាក់ទ័រ​ចំនួន​បី​គ្រឿង នាំយកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។


​សូមបញ្ជាក់​ផងដែរ​ថា ការរំលោភ​ឈូសឆាយដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅក្នុង​ស្រុក​ទឹកផុស​ត្រូវគេ​មើលឃើញថា បាននិងកំពុង​កើតមាន​បើទោះបីជា​សមត្ថកិច្ច​ប្រឹងប្រែង​ធ្វើការ​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។ ថ្មីៗ​នេះដែរ​គ្រឿងចក្រ​បី​គ្រឿង​ចូល​ឈូសឆាយដី​គម្រប​ព្រៃឈើ​នៅ​ចំណុច​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស កន្លងមក​ត្រូវបាន​គេ​ស៊ុមគ្រលុំ​លួច​ដោះលែង​ស្ងាត់ៗ​មិន​ឲ្យ​ទាំង​ថ្នាក់លើ​ដឹងផង​៕សរន

#