​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ម៉ា​ទឹកកក​ជាង​១០​ថង់​ត្រូវ​បញ្ជូនទៅ​តុលាការ​

247
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​១១​ថង់​ទៅ​តុលាការ​ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ឆ​ម​សារ៉ាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១១​ថង់​ទម្ងន់​៤,២៤​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​។​

ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​នា​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩៕S/