​ជនសង្ស័យ​ម្នាក់​រួម​នឹង​ថ្នាំញៀន​៤០​កញ្ចប់​ត្រូវ​កម្លាំង​ជំនាញ​ចាប់បាន​

44
ចែករម្លែក

​ស្វាយរៀង​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាវិត​បាន​ស្រាវជ្រាវ​និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​១​ករណី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ការចាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​សេង​លាង​ហាវ​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ចុងភៅ​កាស៊ីណូ​រស់នៅ​ភូមិ​តា​បិ​ប​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​ការឃាត់ខ្លួន​នេះ​កម្លាំង​ជំនាញ​បាន​ឆែកឆេរ​និង​រឹបអូស​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៤០​កញ្ចប់​តូច​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង​និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​៕S/​