​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​នៅ​ខណ្ឌចំការមន​មក​ជាប់​ខ្នោះ​នៅ​ខណ្ឌដូនពេញ

611
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួម​និង​នារី​ម្នាក់​កំពុងតែ​ជិៈ​ម៉ូតូ​តាមផ្លូវ​កាន់​ទូរស័ព្ទ​ផ្ញើ​សារ​ជា​សំឡេង​ទៅ​មិត្តភក្តិ​។ ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មក​អែប​ក្បែរ​រួច​ឆក់​ទូរស័ព្ទ​បានសម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ត្រូវ​ម្ចាស់​គេ​ដេញតាម​ស្រែក ចោរៗ ផ្អើល​កម្លាំង​ល្បាត​នៅ​ប្រចាំការ​តាម​គោលដៅ និង​ក្រុម​អ្នកសារព័ត៌មាន បោះដៃ​តាម​វិទ្យុទាក់ទង រហូត​ដេញតាម​ស្ទាក់ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ រួច​វាយខ្នោះ​បញ្ជូនទៅ​ប៉ុស្តិ៍​ភ្លាមៗ​។

​ករណី​ឆក់​ទូរស័ព្ទ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨​។​នៅមុខ​ហាង​លក់​ផ្លែឈើ ស្រីមុំ ផ្លូវ​ព្រះសីហនុ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន រហូត​ឃាត់ខ្លួន​បាន​នៅ​ម្ដុំ​បឹងកក់ ខាងក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ដូចជា ទី​១.​ឈ្មោះ ឃាង ម៉េង​លី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្ដាល ជា​ម្ចាស់​ម៉ូតូ Honda Dream ស៊េរី​២០១៦ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FZ-8433 (​ជា​អ្នកបើក​ម៉ូតូ​)​។ ទី​២.​ឈ្មោះ ពេជ្រ សុ​កុម្ភៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងស្រុក​មុខ​កំពូល ខេត្តកណ្ដាល (​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​)៕S/

​ក្រោយពេល​កើតហេតុ​ដោយសារតែ​ករណីនេះ​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន ទើប​ប៉ុស្តិ៍នគរបាល​ស្រះចក បានប្រគល់​ជនសង្ស័យ​ទៅអោយ​សមត្ថកិច្ច​ខណ្ឌចំការមន​វិញ ដើម្បី​យកទៅ​បន្តធ្វើ​ការសួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​