​ជនសង្ស័យ​២​នាក់​ឆក់​ប៉ះចំ​ទូរស័ព្ទ​មាន​ជី​ភី​អេស​ប្តឹង​សមត្ថកិច្ច​ឃាត់​បាន​

747
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បន្ទាប់ពី​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​មានភ្ជាប់ ជី​.​ភី​.​អេស កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ត្រង់ចំណុច​ក្រុមទី​៣ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ លី រ៉ា​ហ្សា​គី​រី​ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិ​អ៊ីស្លាម ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​៩ ក្រុម​៤ ភូមិខ​.១ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ​នៅផ្ទះ​មាន​សារធាតុ​ញៀន​។​ជនសង្ស័យ​ទី​២-​ឈ្មោះ រ៉ា ដា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​

ជនរងគ្រោះ​ឈ្មោះ សំ សូ​ម៉ា​ណែ​ត ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៥១០ ក្រុម​២ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​លក់ដូរ​។ សម្ភារៈ​ដកហូត​៖ ម៉ូតូ​មួយគ្រឿង ម៉ូតូ​ម៉ាក ស៊ូ​រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​ព​ញ 1BY-1263​។​

​ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​បានធ្វើ​ដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​ចំណុចកើតហេតុ ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​តែម្តង​។ រួច​ជិះ​គេចខ្លួនបាត់​ហើយ​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ទេ​។

លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០១៨ វេលា​ម៉ោង​១០​ព្រឹក ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​។ ដោយ​ទូរស័ព្ទ​ជនរងគ្រោះ​ជាប់ ជី​.​ភី​.​អេស កម្លាំង​យើង​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ក្រុម​៤ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ វេលា​ម៉ោង​១៤​និង​៣០​នាទី ក្នុង​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/​

​ជនសង្ស័យ​២​នាក់​ឆក់​ប៉ះចំ​ទូរស័ព្ទ​មាន​ជី​ភី​អេស​ប្តឹង​សមត្ថកិច្ច​ឃាត់​បាន​