​ជន​មិន​ស្គាល់មុខ​បាន​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​

430
ចែករម្លែក

ដោយ​៖​គ្រី​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​បាន​ដេកស្លាប់​មាន​ឈាម​ពេញ​ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ជាន់​ទី​៣​យី​ហោច​ន្ធូ​ត្រជាក់ចិត្ត​ស្ថិតក្នុង​ភូមិ​ឬ​ស្សី​២​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ។​

​ប្អូនថ្លៃ​ប្រុស​របស់​ជនរងគ្រោះ​បានឱ្យដឹងថា​(​សព​)​ឈ្មោះ​យ៉ាន់​ជឿន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សំបូរ​ឃុំ​អង្គរ​បូរី​ស្រុក​អង្គរ​បូរី​ខេត្តតាកែវ​។​ជា​ម្ចាស់​ម៉ូតូ​បាត់បង់​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL9986​ព្រមទាំង​ច​ញ្ចៀ​ន​មួយ​វង់​និង​លុយ​ក្នុង​កាបូប​មួយចំនួនទៀត ។​

​ប្អូនប្រុស​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា​ជនរងគ្រោះ​គឺជា​អ្នករត់ម៉ូតូឌុប​នៅ​ខេត្តតាកែវ​ដោយ​យូរៗ​ឡើងមក​ភ្នំពេញ​យក​អីវ៉ាន់​ដាក់​ឲ្យ​ម៉ូយ​(​ភ្ញៀវ​ម្ដង​)​។ លុះ​នៅ​ថ្ងៃកើតហេតុ ទាំង​បងប្អូន និង​ប្រពន្ធ​កូន មិនឃើញ​ជនរងគ្រោះ​ចូល​ផ្ទះ​ដូច​សព្វដង​។​

ក្រោយមក​ក៏មាន​សមត្ថកិច្ច​ខ​លម​ក​ប្រាប់ថា​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ចាក់​សម្លាប់​នៅក្នុង​ផ្ទះសំណាក់​រួចទៅហើយ​។​ចំណែក​ឃាតករ​ដែល​មិន​ស្គាល់មុខ​ដែល​បាន​ចាក់​សម្លាប់​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ព្រមទាំង​យក​ច​ញ្ចៀ​ន​និង​លុយ​មួយចំនួន​ក្នុង​កាបូប ចេញពីផ្ទះ​សំណាក់​គេចខ្លួន​បាត់ស្រមោល ។​

​ម្ចាស់ផ្ទះ​សំណាក់​ច​ន្ធូ​ត្រជាក់ចិត្ត​ខាងលើ​បាន​ប្រាប់ថា​ជនរងគ្រោះ​និង​ឃាតករ​(​ប្រហែលជា​ស្គាល់គ្នា​)​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មក​សម្រាក​ក្នុងផ្ទះ​សំណាក់​នៅវេលា​ម៉ោង​៥​ល្ងាច​នៅ​ថ្ងៃកើតហេតុ​។​ក្រោយមក​រំលង​បាន​ប្រហែល​២​ម៉ោង​ម្ចាស់ផ្ទះ​សំណាក់​បាន​ដើរ​មើលឃើញ​បន្ទប់​កើតហេតុ​មានការ​ចាក់សោរ ដោយ​មិនដឹងថា​ភ្ញៀវ​ចេញពី​ពេលណា​ទេ​។​ទើប​សម្រេចយក​សោរ​ចាក់​ទ្វា​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​ឥដ្ឋការ៉ូ មាន​សុទ្ធតែ​ឈាម ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដង ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិឆ័យ​បាន​ចុះមក​ពិនិត្យ​ដោយ​ឃើញថា ជនរងគ្រោះ​ត្រូវបាន​គេ​ចាក់​សម្លាប់​ពិតប្រាកដ​មែន​។​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់​ញាត់​យកទៅ​ធ្វើបុណ្យ​តាម​ពៃ​ណី​។​ចំណែក​ជនដៃដល់​សម​ត្ថ​កិច្ច​ជំនាញ​និង​បន្តធ្វើ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន ៕S/​