​ជន​មួយក្រុម​បាន​យក​វត្ថុ​រឹង​វាយ​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​ស្រុក​មេសាង​

667

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​បាន​ដេកស្លាប់​នៅលើ​គ្រែ ក្រោមផ្ទះ​របស់ខ្លួន បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ហើយ​ត្រូវ​ក្រុម​ជនដៃដល់​វាយ​រហូតដល់​ស្លាប់​។​ករណី​ឃាត​កម្មនេះ​បានកើត​ឡើង នៅ​ចំណុច​ភូមិ​ព្រះ​អណ្តូង​ឃុំ​ស្វាយជ្រុំ​ស្រុក​មេសាង​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោ​ប្រហែល​១១​យប់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។

​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ តិ​ត នឿន ហៅ ណូ​ក​ភេទ​ស្រី​អាយុ ៥៥ ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​។​ដោយឡែក​ក្រុម​ជនសង្ស័យ​សមត្ថកិច្ច បានកំណត់​មុខសញ្ញា​អស់ហើយ មាន​គ្នា​២​នាក់ ដែល​កំពុង​រត់គេចខ្លួន ដោយ​បន្សល់ទុក​វត្ថុតាង ដូចជា​ស្បែកជើង ពូថៅ ញញួរ អង្រែ នៅ​កន្លែងកើតហេតុ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅ​ព្រលប់​ថ្ងៃទី​១១ ជនរងគ្រោះ​ឈ្មោះ តិ​ត នឿន បាន​អង្គុយ​ផឹកស្រា​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់ខ្លួន ជាមួយ បក្ខពួក​ជនសង្ស័យ​៤​នាក់​។ ​លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល ព្រោះ​គេ​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​លើ​គ្រែ​។​

​ដោយមាន​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ក្រុម​ជនដៃដល់​បាន​ប្រើ​ញញួរ​.​ពូថៅ​ដៃ និង​អង្រែ វាយ​មកលើ​ជនរងគ្រោះ​ចំ​លើ​ត្រចៀក​ខាងឆ្វេង​ចំក្បាល​ផ្នែក​ខាងក្រោយ​ជាច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​​ក្រោយ​សម្លាប់​រួច ក្រុម​ជនដៃដល់​បាន​រត់គេចខ្លួន​អស់​២​នាក់ ចំពោះ​អ្នក​ផឹក​ជាមួយ​២​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ហៅ​សួរនាំ​៕S/​

​ជន​មួយក្រុម​បាន​យក​វត្ថុ​រឹង​វាយ​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​ស្រុក​មេសាង​