​ជន​ម្នាក់​ឆ្កឹះ​សោរ​បន្ទប់​ជួល​បំណង​ចូល​លួច​ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​

179
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ឆ្កឹះ​សោរ​បន្ទប់​ជួល​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ​តែ​សំណាង​មិនល្អ​ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​៣​ចាប់វាយ​ខ្នោះ​ភ្លាមៗ​។​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​នី​រ៉ា​ឌី​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​លោក​ឯម​ភា​រី​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹងមានជ័យ​ទី​៣​បានឱ្យដឹងថា​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់ថា​មាន​ជនសង្ស័យ​កំពុង​លួច​ឆ្កឹះ​សោរ​បន្ទប់​ជួល​។​ភ្លាមៗ​នោះ​លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​កន្លែងកើតហេតុ​និង​ឃាត់ខ្លួន​បាន​ម្នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនបន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​