​ជន​ម្នាក់​ផ្លោះ​របង​ផ្ទះ​ពលរដ្ឋ​បំណង​លួច​ត្រូវគេ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​

162
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បាន​ផ្លោះ​របង​ចូល​ផ្ទះ​ពលរដ្ឋ​បំណង​លួច​ទ្រព្យសម្បត្តិ​ត្រូវគេ​ឃើញ​ទាន់​ស្រែក​ដេញចាប់បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ករណីនេះ​បានកើត​ឡើង​នៅក្បែរ​បន្ទាយ​PM​លើ​ផ្ទៃ​ប្រទេស​ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​។​

ជនសង្ស័យ​មានឈ្មោះ​ស​ចាន់​តារា​អាយុ​៤០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​១ ដើម្បី​សួរនាំ និង​ចាក់​តាម​នីតិវិធី ៕S/​