​ជន​វៀតណាម​ចាក់​សម្លាប់​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅ​ក្រុង​បាវិត​

331
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​ក្រោយពី​បុរស​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​បាន​យក​កាំបិតកៃ​ចាក់ទៅលើ​ស្ត្រី​ម្នាក់​នោះ​ចំនួន​២​កាំបិត​បណ្តាល​ឱ្យស្លាប់​។​ហេតុការណ៍​មនុស្សឃាដ​នេះ​បាន​កើតឡើង​នៅមុខ​កាស៊ីណូ​ក្រោ​ន​ស្ថិត​ក្នុងភូមិ​បាវិត​កណ្ដាល​សង្កាត់​/​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ​ចឹ​ងវៀង​ហុន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិ​វៀតណាម​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ថាំង​ឃុំ​ង៉ែ​ភុ​ក​ស្រុក​តាំង​គឺ​ខេត្ត​ង៉ៃ​អាង​។​ជននេះ​បាន​យក​កាំបិតកៃ​ចាក់ទៅលើ​ឈ្មោះ​ជិន​ធី​ធូ​ភឿង​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ភូមិ​មី​ធៀង​ឃុំ​មី​ធៀង​ស្រុក​ចូ​វ​ភូ​ខេត្ត​អាងយ៉ាង​។​

​សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​ត្រូវចំ​ចង្កា​១​កាំបិត​និង​ចំ​ដោះ​ខាងឆ្វេង​១​កាំបិត​បណ្ដាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​កើត​។​ហេតុ​បច្ចុប្បន្ន​សព​តម្កល់ទុក​នៅ​វត្ត​ពោធិ​ថ្មី​ស្ថិតក្នុង​ភូមិ​ច្រក​លាវ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​រី​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាវិត​ដើម្បី​ចាត់កា​តាម​នីតិវិធី​ច្បាប់​៕S/​