​ជន​សតិ​មិនល្អ​បើករថយន្ត​តូច​បុក​ពីក្រោយ​រថយន្ត​ធំ​បណ្តាល​រងរបួស​

549
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​អ្នកបើកបរ​រថយន្ត​តូច​មួយគ្រឿង​ដែល​សមត្ថកិច្ច​អះអាងថា​ជា​មនុស្ស​មាន​សតិ​មិនសូវ​ល្អ​និង​អ្នករួមដំណើរ​ម្នាក់ទៀត​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជិវិត​។​ក្រោយពី​បើករថយន្ត​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​នៅ​ផ្លូវជាតិ​លលេ​ខ​៤ ម្តុំ​មុខ​សាលារៀន​ព្រៃនប់ ក្នុង​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ជិត​១១​ថ្ងៃត្រង់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​ផ្ទាល់​បញ្ជាក់ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣A២៧០៩​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​។​អ្នកបើកបរ​ឈ្មោះ​សុខ​ហ៊ីម​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខរបរ​បើកបរ​មាន​ទី​លំនៅ​ភូមិ​រោង​គោ​ឃុំ​/​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។​

​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក កូរ៉ូឡា​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២J១២៩៩​បើក​បុក​ពីក្រោយ​រថយន្ត​ហ៊ី​ន​យិន​ដាយ​ពេញទំហឹង​។​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​កូរ៉ូឡា​ឈ្មោះ ដា​រ៉ា ភេទ​ប្រុស អាយុ ប្រហែល​៤០​ជាង​ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ (​សតិ​មិនល្អ​)​រងរបួស​ស្រាល និង​អ្នករួមដំណើរ​ឈ្មោះ ម​ម ហ៊ួ​យ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្តកំពត រងរបួស​ស្រាល​។

​ក្រោយ​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ​បាន​បើក​គេច​រហូតមកដល់​ភូមិ​សំរុង​កណ្តាល​ឃុំ​សំរុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ទើប​កម្លាំង​អាវុធហត្ថ​ស្រុក​ធ្វើ​ការឃាត់​រថយន្ត​និង​អ្នកបើកបរ​ប្រគល់ជូន​កម្លាំង នគរបាល ស្រុក​ព្រៃនប់​អនុវត្តន៍​បន្ត​៕S/​

​ជន​សតិ​មិនល្អ​បើករថយន្ត​តូច​បុក​ពីក្រោយ​រថយន្ត​ធំ​បណ្តាល​រងរបួស​