​ជប៉ុន​ផ្ដល់ជំនួយ​គម្រោង​បោសសម្អាត​មីន​រយៈពេល​៣​ឆ្នាំ​ទៀត​តម្លៃ​ជាង​៥​លាន​ដុល្លារ​

850
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (CMAC)​បានឱ្យដឹងថា​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន បានផ្ដល់​ជំនួយ​គម្រោង​បោសសម្អាត​មីន​ដល់​ស៊ីម៉ាក់​រយៈពេល​៣​ឆ្នាំ​សម្រាប់​ខេត្តបាត់ដំបង​នឹងធ្វើ​ពិធី​ប្រគល់​ទទួល​គ្រឿងចក្រ​បោសសម្អាត​មីន​និង​តង់​ជម្រក​សម្រាប់​បុគ្គលិក​ស៊ីម៉ាក់​ស្នាក់នៅ​តម្លៃ​ជាង​៥​លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ពី​ធី​នេះ​ក្រោម​អធិបតីភាព​លោក​ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។
​ ​
​ការលើកឡើង​បែបនេះ​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បោសសំអាត​មីន​ត្រីមាស​ទី​១​របស់​ស៊ីម៉ាក់​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៨​ក្រោម​អ​ធិ​វ​តី​ភាព​លោក​ហេង​រតនា​ប្រធាន​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(CMAC)​ព្រមទាំង​មន្ត្រី​បុគ្គលិក​ស៊ីម៉ាក់​ជាច្រើនរូប​ចូលរួម​ផងដែរ​។​លោក​ហេង រតនា បាន​មានប្រសាសន៍ថា គម្រោង​ជប៉ុន​ផ្ដល់ជូន​សម្រាប់​បោសសំអាត​មីន និង​គាំទ្រ​អភិវឌ្ឍន៍​ក្រោយ​បោសសម្អាត​មីន ជួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ថវិកា​គិត​ជា​កញ្ចប់​ចំនួន​ប្រមាណ ១៨​លាន​ដុល្លារ ដោយ​យកទៅ​ទិញ​សម្ភារ​អស់​ជាង​៥​លាន​ដុល្លារ​។ ក្នុងនោះ​មាន​ទិញ​គ្រឿងចក្រ​កម្ទេច​មីន ៥​គ្រឿង រួមទាំង​គ្រឿងបន្លាស តង់​សម្រាប់​ការ​ស្នាក់នៅ​របស់​កងក​ម្លាំ​ង​ស៊ីម៉ាក់​ចំនួន​ជាង​៤០​តង់ ហើយ​សម្ភារ​នេះ​សម្រាប់​អនុវត្តន៍​នៅ​ខេត្តបាត់ដំបង រយៈពេល​៣​ឆ្នាំ (២០១៩-២០២១) ។​

​លោក​ហេង រតនា បាន​បន្តថា គ្រឿងចក្រ​ទាំងនេះ​មាន​សារប្រយោជន៍​ជាច្រើន ដូចជា​ជួយ​ព​ន្លឿ​ង​ការ​បោសសម្អាត​មីន កាត់បន្ថយ​ភាពគ្រោះថ្នាក់​របស់​អ្នកដោះមីន ដោយ​គ្រឿងចក្រ​នេះ​អាច​វាយកម្ទេច​គ្រាប់មីន ព្រមទាំង​ជួយ​បង្កើន​គុណភាព​ការងារ ដោយ​វា​អាច​កាយ​ដី​ក្នុង​ជម្រៅ​កាន់តែ​ជ្រៅ សម្រាប់​គុណភាព​ដី​ដែល​បោសសម្អាត​ហើយ​នោះ គឺ​ល្អ​មែនទែន​អាចធ្វើ​កសិកម្ម​បាន​ស្រួល​តែម្ដង​។​​លោក​ហេង រតនា បាន​លើកឡើងថា សម្រាប់​លទ្ធផល​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​​បើ​គឹ​ត​នៅ​ទូទាំងប្រទេស​ស៊ីម៉ាក់​សម្រេចបាន​ជាង​៣៨​គីឡូម៉ែត្រ​ក្រឡា បើ​ធៀប​នឹង​ផែនការ សម្រេចបាន​ប្រហែល​១១២​ភាគរយ​នៃ​ផែនការ​ប្រចាំត្រីមាស ដោយ​រុករ​កម្ទេច​គ្រាប់​បាន​ចំនួន​ជាង​មួយ​ម៉ឺន​គ្រាប់ ។​

​គួរ​បញ្ជាក់ថា សម្រាប់​ខេត្តបាត់ដំបង រយៈ​មួយ​ត្រីមាស ដើមឆ្នាំ​២០១៨ កងកម្លាំង​ស៊ីម៉ាក់​បាន​បោសសម្អាត​មីន សម្រេច​លើ​ផ្ទៃដី​បាន​ចំនួន​ច្រើនជាងគេ​បាន​រកឃើញ​និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ៨៩៤​គ្រាប់ មីន​ប្រឆាំងរ​ថយ​ក្រោះ​ចំនួន​១៥​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៨២៧​គ្រាប់​៕S/

​ជប៉ុន​ផ្ដល់ជំនួយ​គម្រោង​បោសសម្អាត​មីន​រយៈពេល​៣​ឆ្នាំ​ទៀត​តម្លៃ​ជាង​៥​លាន​ដុល្លារ​

#