​ជប៉ុន​រៀបចំ​កម្មវិធី​”​កម្មសិក្សា​ផ្សព្វផ្សាយ​វប្បធម៌​និង​ភាសា​ជប៉ុន​”

417
ចែករម្លែក
  • 24
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានទូត​ជប៉ុន​រួមជាមួយ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​នៃ​វិទ្យាស្ថាន​ភាសាបរទេស​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សហការ​ឧបត្ថម្ភ​ដោយ​មូលនិធិ​ជប៉ុន​នឹង​រៀបចំ​កម្មវិធី​កម្មសិក្សា​ផ្សព្វផ្សាយ​វប្បធម៌ និង​ភាសា​ជប៉ុន​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា​ក្នុង​កម្មវិធី​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ​២០១៣​មកនេះ​សាស្ត្រាចារ្យ​កម្ពុជា​និង​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​និង​ថ្នាក់រៀន​ភាសា​ជប៉ុន​នានា​នៅ​ភ្នំពេញ​នឹងធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ឲ្យ​សិស្ស​កម្ពុជា​មានឱកាស​បាន​យល់ដឹង​អំពី​ប្រពៃណី​វប្បធម៌​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន​និង​ផលប្រយោជន៍​ក្នុងការ​សិក្សា​ភាសា​ជប៉ុន​។​

​កម្មវិធី​កម្មសិក្សា​សម្រាប់​ឆ្នាំនេះ​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​នៅតាម​វិទ្យាល័យ​ដូចខាងក្រោម​៖១.​វិទ្យាល័យ​មោងឫស្សី​ខេត្តបាត់ដំបង ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​២.​វិទ្យាល័យ​ប្រ​ម៉ោ​យ ខេត្តពោធិ៍សាត់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​៣.​វិទ្យាល័យ​ហ៊ុន សែន​ចាក់អង្រែ​រាជធានី​ភ្នំពេញ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩
​។​៤.​វិទ្យាល័យ​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។​៥. វិទ្យាល័យ​គតិ​ព្រឹទ្ធ​បណ្ឌិត​មានជ័យ ខេត្តកំពង់ចាម ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

៦. វិទ្យាល័យ​ហ៊ុន សែន​ស្រះ​បន្ទាយ ខេត្តកំពង់ធំ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​៧.​វិទ្យាល័យ​ហ៊ុន សែន​ប្រាសាទបាគង​ខេត្តសៀមរាប​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​តាមរយៈ​កម្មវិធី​នេះ​សិស្សានុសិស្ស​វិទ្យាល័យ​ទាំងអស់​នឹង​រីករាយ​ជាមួយ​វប្បធម៌​ជប៉ុន​និង​មាន​អារម្មណ៍​ស្និទ​ស្នាល​ទៅកាន់​ប្រទេស​ជប៉ុន​៕S/