​ជម្រុញ​ឱ្យ​មន្ត្រី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​

170

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​លោក​កែវ ពៅ បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​របស់ខ្លួន​នៅ​ថ្ងៃ​តី​១៣​ខែកក្កដា​ថា​សូមឱ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ នៅក្នុង​វិស័យ​សាណៈ​ការ​និង​ដឹកជញ្ជូន​ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឱ្យបាន​ឆាប់រហ័ស និង ប្រកបដោយ​តម្លាភាព ។

ការលើកឡើង​របស់​ប្រធាន​មន្ទីរ​សារស​ធា​រណការ​នេះ​គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំឆមាស​ទី​១​និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០១៨ ។​​លោក​ប្រធាន​បានបញ្ជាក់​ទៀតថា ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​នោះ នឹង​ជួយ​មិនឱ្យ​ខាត​ពេលវេលា​របស់​ប្រជាពលរដ្ឋ និង ការចំណាយ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ក្នុងការ​មក​ទទួល​សេវា​។ ការផ្តល់សេវា​ត្រូវធ្វើឡើង​ប្រ​ដោយ​ភាព​រាក់ទាក់ មិន​រើសអើង​នោះទេ ចំពោះ​ការយក​សេវា​ត្រូវតែ​យកតាម​ការកំណត់​រប​ស់រ​ដ្ឋ មិន​ត្រូវយក​លើសពី​សេវា​កំណត់​របស់​រដ្ឋ​នោះទេ ។​

​សេវាសាធារណៈ​នៅក្នុង​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​មានដូចជា​ការចុះបញ្ជី​យានយន្ត​ធ្វើ​ស្លាក​លេខ​ការប្រឡង​យក​ប័​ណ្ឌ​បើកបរ​និង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​។​ដើម្បីឱ្យ​ការផ្តល់សេវា​ទាំងអស់នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

លោក​កែវ ពៅ បានបញ្ជាក់​ទៀតថា នៅក្នុង​ឆមាស​ទី​១​កន្លងមកនេះ មា​នន​កា​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដូចជា​ការថែទាំ​ផ្លូវថ្នល់​ការជួសជុល​ផ្លូវ​ស្ពាន​លូ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​អ្វីដែល​ត្រូវធ្វើ​បន្ត​នោះ​គឺ​មន្ត្រី​ជំនាញ​ទាំងអស់​សហការគ្នា​អោយ​បានល្អ​ក្នុង​ក្នុងការ​ពិនិត្យ​បន្ថែមទៀត​ដើម្បីអោយ​កា​ងារ​កាន់តែ​ប្រសើរឡើង​និង​ទិសដៅ​សម្រាប់​បន្ត​ត្រីមាស​ទី​២​ខាងមុខ​។​

ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​កន្លងមកនេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ថែ​ទាំង​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​បាន​ប្រវែង​៣៥៩.៥១០​គីឡូម៉ែត្រ ។​ក្នុងនោះ​ផ្លូវ​មាន​ប្រវែង​១៩១.៥៦០​គីឡូម៉ែត្រ​និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​បាន​ប្រវែង​១៦៧.៩៥០​គីឡូម៉ែត្រ​៕S/

​ជម្រុញ​ឱ្យ​មន្ត្រី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​