​ជម្លោះ​ដណ្តើម​ដីភ្នំ​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ដោះស្រាយ​មិន​ចេញ​

56
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​គ្រួសារ​មួយ​បាន​កាន់កាប់​ដី​ធ្វើក​សិ​ម្ម​រាល់​ឆ្នាំ​តែ​បែរជា​រង​ការ​គំរាម​ពី​អ្នកផ្សេង​ចង់​កាន់កាប់​យក​ទាំង​ដីភ្នំ​និង​ដីចម្ការ​ស្រែ​របស់គាត់​។​វិវាទ​ដីធ្លី​ខាងលើនេះ​បានកើត​ឡើង​អូស​បន្លាយពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​អាជ្ញាធរ​ក៏បាន​ចុះទៅ​ដោះស្រាយ​ជា​ច្រើនដង​រួចមកហើយ​ដែរ​តែ​ដោះ​មិន​ចេញ​ហាក់ដូចជា​លម្អៀង​ទៅ​ភា​គ្គី​ម្ខាង​។​

​ដី​ដែល​កំពុងមាន​ជម្លោះ​នោះ​គឺ​នៅ​ចំណុច​អូរ​គគី​ស្ថិតក្នុង​ភូមិ​អូរ​ត្រែ​ល​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​គ្រួសារ​ម្ចាស់​ដី​ដែល​ធ្វើស្រែ​និង​ចម្ការ​មុនគេ​គឺ​លោក​ចាន់​ទូច​។​លោក​ចាន់​ទូច​បាន​រៀបរាប់ថា​ក្រុមគ្រួសារ​លោក​បាន​កាន់កា​ប់​ដី​ត្រង់ចំណុច​អូរ​គគី​តាំងពី​ឆ្នាំ​១៩៩៣​ក្នុង​ទំហំ​ក្បាលដី​២០០​ម៉ែត្រ​បណ្តោយ​៣០០​ម៉ែត្រ​។​

ដី​ដែល​លោក​ចាន់​ទូច​កាន់កាប់​នោះ​មាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​និង​មាន​សាក្សី​ដឹងឮ​ពី​ប្រជាពលរដ្ឋ​ប៉ុស្តិ៍នគរបាល​ទៀតផង​។​ក្រោយមក​ដី​នោះ​ត្រូវបាន​ចែក​ទៅ​សាច់​ញា​ត្តិ​និង​កូនៗ​។​លោក​ចាន់​ទូច​បាន​និយាយថា​ដី​នៅលើ​កំពូលភ្នំ​បងថ្លៃ​គាត់​ឲ​ទៅ​ឈ្មោះ​ហ៊ុន​កូវ​អ្នក​ចំណា​ច​ស្រុក​មក​យកប្រពន្ធ​នៅ​ភូមិ​អូរ​ត្រែ​ល​ឃុំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​ចំណែក​ឈ្មោះ​ចាន​ទូច​មិន​ប្រកែក​ទេ​គឺ​គាត់​យល់ព្រម​តាម​សម្តី​បងថ្លៃ​។​ដី​ដែល​ឲ​នោះ​គ្មាន​លិខិតស្នាម​បញ្ជាក់​ឱ្យ​ដី​តាមរយះ​ពាក្យសម្តី​។​ដី​ឱ្យទៅ​ឈ្មោះ ហ៊ុន កូវ​មាន​ទំ​ហ៊ំ​ប្រហែល​មួយ​ហិច​តា​នៅ​ចំ​កណ្តាល​លើ​កំពូលភ្នំ​។​

​ដី​ឈ្មោះ​ចាន់​ទូច​នៅ​ជុំវិញ​និង​ក្រោម​ចង្កេះ​កូនភ្នំ​។​ដី​ដែល​គាត់​ឲ​នោះ​មិនមាន​ដាំ​ដំណាំ​អ្វី​ទេ​នៅ​សុទ្ធ​តែព្រៃ​។​លោក​ចាន់​ទូច​បានធ្វើ​ស្រែ​រាល់​ឆ្នាំ​តាំងពី​ឆ្នាំ​១៩៩៣​មក​សព្វថ្ងៃ​។​តែ​ក្រោយមក​អ្នកភូមិ​ជាមួយគ្នា​ឈ្មោះ​ហ៊ុន​កូវ​ចាប់ផ្តើម​កាប់ឆ្ការ​ព្រៃ​ហើយ​គំរាម​យក​ដី​ឈ្មោះ​ចាន់​ទូច​ទាំងអស់​។​បន្ទាប់ពី​មានទំនាស់​លោក​ក៏បាន​សុំ​ការ​អ​ន្តា​គម​ន៍​ពី​អាជ្ញាធរ​ចុះ​ដោះ​ដ្រា​យ​។​តែ​អាជ្ញាធរ​ហាក់បីដូច​មិនមាន​អំណាច​ក្នុង​ការចុះ​ដោះស្រាយ​ថែមទាំង​គំរាម​គាត់​ហើយ​លម្អៀង​ទៅ​ភា​គ្គី​ម្ខាង​ទៀត​។​

​ឈ្មោះ​ហ៊ុន កូវ នៅតែ​បន្ត​រំលោភ​ចង់បាន​ដី​លោក​ចាន់ ទូច​និង​នាំ​សាច់​ញា​ត្តិ​ទៅ​កាប់ឆ្ការ​ព្រៃដាំ​ដំណាំ លើដី​របស់ខ្លួន​ទាំង​គ្មាន​ឯកសា​ភស្តុតាង​បញ្ចាក់​ឱ្យបាន​ច្បាស់លាស់​។​ថែមទាំង​បាន​ដក​បង្គោលរបង​ព្រំដី​ដែល​កំណត់ដោយ​លោក​មេភូមិ នឹង​លោក​មេ​ប៉ុស្តិ៍ បានបញ្ជាក់​ថា​ដី​ឈ្មោះ​ចាន់​ទូច​។

កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​លោក​អ៊ុក​ចាន់ថន​អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ ដោះស្រាយ សម្របសម្រួល ជៀសវាង​កុំឱ្យ​មាន ការប្រើ​ហឹ​ង្សា​កើតឡើង រវាង​ភាគី​ទាំងពីរ​ដើម្បី​បញ្ចប់រឿង​។​តែ​ភាគី​ឈ្មោះ​ហ៊ុន​កូវ​នៅ​បន្តសកម្មភាព​កាប់ឆ្កា​ព្រៃ​បំពាន​លើដី​ឈ្មោះ​ចាន់​ទូច​។​ភាគី​ឈ្មោះ​ហ៊ុន កូវ បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ខ្លួន​មាន​ឯកសារ​កាន់កាប់​ដី​នេះ​។

​ប៉ុន្តែ​ការអះអាង​នោះ​ដី​នៅ​ព្រៃ​មិនមាន​ផលដំណាំ​ជា​ភស្តុតាង​ឡើយ​។​ចំណែក​ភាគី​ឈ្មោះ​ចាន់​ទូច​មាន​ដំណាំ​ហើយ​ត្រូវ​ឈ្មោះ​ហ៊ុន​កូវ​នាំគ្នា​បំផ្លាញចោល​ដើម្បី​បំបាត់ភស្តុតាង​។លោក​អ៊ុក​ចាន់ថន​អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ឲ​ភាគី​ទាំងពី​បញ្ចប់​ជម្លោះ​។​បើ​ពុំ​នោះទេ​នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​៕S/​