​ជាង​ត​ភ្លើង​ខុស​បច្ចេកទេស​ឆក់​ស្លាប់​ខ្លួនឯង​

1003

(​បាត់ដំបង​)៖​កាលពី​យប់​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៧​មានការ​ភ្ញាក់ផ្អើល​ដោយ​បុរស​ជាងភ្លើង​ម្នាក់​ត​ភ្លើង​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​ដាច់​ខុស​បច្ចេកទេស​បណ្តាល​ឳ្យ​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​ចំណុច​ក្រុមទី​15​ភូមិ​ត្រពាំង​ព្រលឹត​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​។​

​លោក​អនុសេនីយ៍ឯក​សាម​ដា​រ៉ា​មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​សំពៅ​លូន​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​មានឈ្មោះ​ឯក​ដា​រ៉ា​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរប​ជាង​ត​ភ្លើង​នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។​

លោក​មេបញ្ជាការរង​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​មកពី​ត​ភ្លើង​ខុស​បច្ចេកទេស​។​ក្រោយ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចមក​សមត្ថកិច្ច​បានប្រគល់​សព​ឳ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ជនរងគ្រោះ​ឈ្មោះ ឯក ដា​រ៉ា​

​ ​ ​