​ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​មុន​បញ្ជូន​ដល់​មន្ទី​ពេទ្យ​

939
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជាជាង​ផ្សា​ដែក​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាលឱ្យ​ស្លាប់​មុនពេល​ក្រុមការងារ​ដឹក​តាម​ម៉ូតូ​យកទៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ដី​ឡូ​មួយកន្លែង​ស្ថិតក្នុង​ក្រុម​២​ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។​។​

សមត្ថកិច្ច​ប្រាប់ថា​ជនរងគ្រោះ​ឈ្មោះ យ៉ាក រ៉ា អាយុ​២៨​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​ស្នាក់​នៅក្នុង​ឃ្លាំង​កើតហេតុ​ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត​ភូមិ​ព្រៃ​កណ្តៀង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រត៍ ខេត្តព្រៃវែង​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅមុន​កើតហេតុ​ជនរងគ្រោះ​បាន​ទាញ​ខ្សែរ​ភ្លើង​និង​បុ​ស្តិ៍​ផ្សា​មក​ដាក់​ក្នុង​ដី​ឡូ​ក្បែ​កន្លែង​ស្នាក់នៅ​។​ពេលនោះ​មាន​រថយន្តស្ទូច​មួយគ្រឿង​បាន​ស្តួច​ដែក​ទម្លាក់​ក្បែរ​នោះ​ហើយ​ជនរងគ្រោះ​បាន​ទាញ​ម៉ែត្រ​លេង​ក្បែ​នោះ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ដាក់​ផ្ងារ​តែម្តង​។

​ភ្លាមៗ​ក្រុមការងារ​បាន​រត់​ទៅ​ដក​ភ្លើង​ចេញ​និង​បាន​យក​ជនរងគ្រោះ​កប់​ខ្សាច់​រួចហើយ​បាន​ដឹក​តាម​ម៉ូតូ​យ​កម​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ​(IU)​។​តែ​អកុសល​ពេលមកដល់​ខាង​មន្ទី​ពេទ្យ​បញ្ជាក់​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​សាច់ញាតិ​មិនបាន​ប្តឹងផ្តល់​អ្វី​ឡើយ​គ្រាន់តែ​សុំ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​តែប៉ុណ្ណោះ​៕S/​