​ជាង​មួយ​ពាន់​គ្រួសារ​នៅ​ស្រុក​បាកាន បានទទួល​ស្រូវពូជ​ពី​រដ្ឋាភិបាល​

169
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម ពិសេស អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចែក​ពូជស្រូវ​ដល់​ប្រជាកសិករ ១.៣១៥​គ្រួសារ មកពី​ឃុំ​ចំនួន​បួន​ក្នុងស្រុក​បាកាន (​រូបថត​ក្រុមការងារ​)​

ដោយៈ​មុនី​រ័ត្ន​/ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​បានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បញ្ចេញ​ស្រូវពូជ​ចែកជូន​កសិករ​ធ្វើ​ការដាំដុះ​ឡើងវិញ​ក្នុងស្រុក​បាកាន​ខេត្តពោធិសាត់​ជាច្រើន​តោន​ដើម្បី​ចែកជូន​កសិករ​សម្រាប់​ការ​ស្តារឡើងវិញ នូវ​ដំណាំ​ស្រូវ ដើម្បី​បញ្ចៀស​ការខ្វះខាត​ស្បៀង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​រាំងស្ងួត​។​

​ពិធី​ចែក​ស្រូវពូជ​បាន​ប្រព្រឹត្តធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១៨ តុលា​ឆ្នាំ​២០១៩​នៅ​ស្រុក​បាកាន ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម ពិសេស អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​ពូជស្រូវ​នេះ​បាន​ចែកជូន​ដល់​ប្រជាកសិករ ១.៣១៥​គ្រួសារ មកពី​ឃុំ​ចំនួន​បួន​ក្នុងស្រុក​បាកាន ។​

បណ្ឌិត​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ចន្លោះ​ពី​ខែឧសភា​ដល់​ចុងខែ​សីហា​ខេត្ត​បាន​ជួបនឹង​រាំងស្ងួត ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង​។​តែ​ដោយមាន​ប្រព័ន្ធ​ធ​រា​សាស្ត្រ​ដំណាក់​អំពិល​ស្ដារឡើងវិញ​រួច​ទើប​បណ្ដាល​ឲ្យ​ឃុំ​មួយចំនួន​ផ្នែក​ខាងលើ​បាន​ជួយសង្គ្រោះ​ស្ទើរ​១០០​ភាគរយ​។​ដោយឡែក​ផ្នែក​ក្រោម​មិនអាច​មាន​ប្រភពទឹក​អាចជួយ​ស​ង្គ្រោ​ហ​បាន បណ្ដាល​ឲ្យ​ខូចខាត​ស្រុ​វ​ទាំង​ចំនួន​៧.៧១៤​ហិកតា ។​ក្នុង​ពេលនេះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​និង​ត្រូវ​មក​ទទួល​ស្រូវ​ពី​រាជរដ្ឋាភិបាល​ពេលនេះ​មាន​ចំនួន​១.៣១៥​គ្រួសារ​មាន​ចំនួន​បួន​ឃុំ​គឺ​ឃុំ​បឹង​បត់​កណ្ដោល​,​មេទឹក​,​អូ​តា​ប៉ោង​និង​ឃុំ​ស្វាយដូនកែវ​។​ក្នុង​មួយ​គ្រួសារ​ទទួលបាន​១០០​គីឡូក្រាម​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ផ្តល់​ដោយ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម ពិសេស អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចែក​ពូជស្រូវ​ដល់​ប្រជាកសិករ ១.៣១៥​គ្រួសារ មកពី​ឃុំ​ចំនួន​បួន​ក្នុងស្រុក​បាកាន (​រូបថត​ក្រុមការងារ​)​

​ក្នុងឱកាស​នោះ​ទេសរដ្ឋមន្ត្រី​គន់គីម​បានបញ្ជាក់​ទៅកាន់​អ្នកចូលរួម​ថា​គ្រោះទឹកជំនន់​និង​រាំងស្ងួត​កន្លងមកនេះ​បាន​បំផ្លិចបំផ្លាញ​នូវ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិត​មនុស្ស សត្វ​និង​ផលដំណាំ​មួយចំនួន​នៅ​ទូទាំង ប្រទេស ។​ក្នុង នោះ​ក៏មាន​ដំណាំ​ស្រូវ​ដែលជា​ស្បៀង​ដ៏​សំខាន់បំផុត​។ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន សម្រេច​បញ្ចេញ​ពូជស្រូវ​ដែល​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ដោយ​ក្រសួងកសិកម្ម ដើម្បី​ចែកជូន​កសិករ​ដែល​ត្រូវ ស្តារ​ឡើង សម្រាប់ ខេត្តពោធិសាត់​ហើយក៏​នៅមាន​ខេត្ត​មួយចំនួនទៀត​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​ស្រូវពូជ​នេះដែរ​។​

​លោក គន់ គីម ទេសរដ្ឋមន្ត្រី រំលឹកថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា មាន​សន្តិភាព ស្ថិរភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន និង​ពិភពលោក​។ ដោយសារតែ​ឥទ្ធិពល នៃ​ការប្រែប្រួល​អាកាសធាតុ សមិទ្ធផល​ទាំងឡាយ ក៏​ទទួល​នូវ​ការ​ប្រឈម ដោយសារតែ​ការកើនឡើង​នៃ​គ្រោះមហន្តរាយ​ដោយ​មនុស្ស និង​ដោយ​ធម្មជាតិ ដូចជា ទឹកជំនន់ សម្ពាធ​ទាប រាំងស្ងួត ខ្យល់ព្យុះ​,​រន្ទះបាញ់​,​ការបាក់​ច្រាំង​។​ល​។​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ចំពោះ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុងនាម​ជា​ដៃគូ ជាមួយ កាកបាទក្រហមកម្ពុជា ពី​ថ្នាក់ជាតិ​ដល់​សហគមន៍ ភ្នាក់ងារ​សហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ដោយ​គ្រោះមហន្តរាយ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​៕សរន