​ជាង​១០០​នាក់​មកពី​៧​សហគមន៍​ប្រមូលផ្តុំ​គ្នាត​វា​ខណៈ​អាជ្ញាធរ​ក្រុង​មិនទាន់មាន​ដំណោះ​

897
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​មកពី​៧​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​បណ្តោយ​ផ្លូវ​រថភ្លើង​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​តវា​មួយ​នៅមុខ​វត្ត​ទួល​សង្កែ​ខណៈ​អាជ្ញាធរ​ក្រុង​បាន​ឈូសឆាយ​ផ្លូវ​រថភ្លើង​ចាស់​ប្រែក្លាយជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ពី​ទំនប់​៧០​ទៅ​ផ្លូវជាតិ​លេខ​៥​មាន​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ​ដោយ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ជាមួយ​អ្នក​ដែល​រង​ផលប៉ះពាល់ ។​

នៅក្នុង​ការតវ៉ា​នោះ​ពួកគាត់​គ្រោង​នឹង​យក​ញ្ញ​តិ​ទៅ​ដា​ក់នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយ​អះអាងថា​ទុក​រយៈពេល​១៥​ថ្ងៃ​ដើម្បីឱ្យ​អភិបាលក្រុង​ថ្មី​ជួយ​រក​ដំណោះស្រាយ​។​តែបើ​គ្មាន​ជំហរ​ក្នុងការ​ដោះស្រាយ​ទេ​ពួកគាត់​គំរាមថា​នឹង​ប្រមូល​ផ្តុំគ្នា​ទ្រង់ទ្រាយ​ធំ​នៅមុខ​សាលាក្រុង​តែម្តង​រហូតដល់​មាន​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

ប៉ុន្តែ​ត្រូវបាន​អាជ្ញា​រធរ​ខណ្ឌឫស្សីកែវ​ឱ្យ​តំណាង​សហគមន៍​ទៅ​តែ​៧​នាក់​ប៉ុណ្ណោះ​។​នៅក្នុង​ការតវ៉ា​នោះ​បងប្អូន​ប្រជាព​រដ្ឋ​ទាំងអស់​គឺ​ចង់ដឹង​ពី​អាជ្ញាធរ​ថា​តើ​មានការ​ដោះស្រាយ​យ៉ាងណា​ជូន​ពួកគាត់​ជា​ប្រយោជន៍​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ស្ងប់ចិត្ត​ទាំងអស់គ្នា ។​

​តំណាង​សហគមន៍​ផ្លូវ​រថភ្លើង​បាន​និយាយថា តាម​ប្រសាសន៍​របស់​អតីត​អភិបាល​ក្រុងភ្នំពេញ​ចាស់​លោកប៉ា​សុជាតិ​វង្ស នៅក្នុង​ពិធីបើកការដ្ឋាន​កាលពី​ចុងឆ្នាំ​២០១៦​បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា​ការអភិវឌ្ឍន៍​តំបន់​ផ្លូវ​រថភ្លើង​នេះ​គឺ​យើង​អភិវឌ្ឍន៍​នៅនឹងកន្លែង​តែម្តង ដោយ​មិន​បណ្តេញ​បងប្អូន​ទៅ​កន្លែង​ផ្សេង​ឡើយ​គឺ ឈ្នះ ឈ្នះ​ទាំងអស់គ្នា បងប្អូន​ប្រជា​ពល រដ្ឋ​បាន​ផ្ទះ​បាន​ផ្លូវ ។
​ប៉ុន្តែ​មកដល់ពេលនេះ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ដំណើរការ​ឈូសឆាយ​ផ្លូវ​គឺ​ចាប់ផ្តើម​យ៉ាង​គគ្រឹកគគ្រេង​។ តែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ហើយ​ម្នាក់ៗ​មានការ​ភ័យខ្លាច ព្រួយ​បារ​ម្មណ៍​ចង់ដឹងថា​តើ​ឱ្យ​ពួកគាត់​ទៅ​នៅ​កន្លែង​ណា សុំ​ប្រាប់​ពួកគាត់​ឱ្យដឹង​មុន ខ្លាចក្រែង​យក​ពួកគាត់​ទៅ​ឆ្ងាយ​មិនមាន​ដំណោះស្រាយ នៅក្បែរនោះ ។​

​ប្រជាពលរដ្ឋ​បន្តថា ពួកគាត់​ទាំងអស់គ្នា​សំណូមពរ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ជាមុនសិន​ចាំ​ធ្វើការ​ស្ថាបនា​បន្តទៀត ព្រោះ​អ្នកខ្លះ​គ្រាន់តែ​រង​ផលប៉ះពាល់​បន្តិចបន្តួច ហើយ​ខ្លះទៀត​គឺ​គ្នា អស់​ផ្ទះ​ទាំងស្រុង​តែម្តង ។​នៅ​ព្រឹក​ថ្ងៃ​ដដែល អាជ្ញាធរ​ខណ្ឌ​ឫស្សី លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ក៏បាន​យក​រថយន្ត​ដឹក​តំណាង​សហគម​ន៏​ចំនួន​៧​នាក់​យក​ញ្ញ​តិ​ទៅ​ដា​ក់នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យបាន​ឆាប់រហ័ស ។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ចុងឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​ធ្លាប់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ម្តង​រួចហើយ​ហើយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ក៏បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដែលមាន​ការចូលរួម​ពី​លោក ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​និង​លោក ស៊ូ​សោ​គន្ធ​អភិបាលរងខណ្ឌ​ឫស្សីកែវ​ផងដែរ ។​ដើម្បី​ធ្វើការ​ពន្យល់​ពួកគាត់ ។​លោក ប្រាជ្ញ សីហា នាឱកាស​នោះបាន​មាន ប្រសាសន៍ថា សូម​បងប្អូន​មាន​អារម្មណ៍​ឱ្យ​នឹងនរ​កុំ​មានការ​​ព្រួយបារម្ភ​ឱ្យសោះ​អាជ្ញាធរ​មិនមាន​គោលការណ៍​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ទៀត​ទេគឺ​យើង​អភិវឌ្ឍន៍​នៅនឹងកន្លែង​តែម្តង។

ប៉ុន្តែ​បងប្អូន​ណា​ដែល​ប៉ះពាល់​ផ្ទះ​អស់ទាំង​ស្រុង គឺ​ត្រូវ​ដោះដូរ​ដី តែ​មិនមែន​ដូរ​ទៅ​ឆ្ងាយ​ទេ​គឺ​ដូរ​នៅ​តំបន់​ក្បែៗ​នោះឯង គ្រាន់តែ​មិនទាន់​បង្ហាញ​ទីតាំង ដោយ​លោក​សុំឱ្យ​បងប្អូន​ស្មោះត្រង់​ទាំងអស់គ្នា មិន​សាងសង់​សំណង់​ថ្មី​មិន​បន្ថែមចំនួន​មិន​បំបោ​៉​ង​តួលេខ កុំ​ជឿ​តាម​ការ​ញុះញុង​ពី​អ្នកផ្សេង មានការ​ឆ្ងល់​មក​សួរ​គាត់​ឬ​សួរ​គណៈកម្មការ បើ​មិន​ដូច្នេះ​ទេ​គឺ​ដោះស្រាយ​មិន​ចេញ​ឡើយ ។​

​លោក​បន្តថា មកដល់​ម៉ោង​នេះ​មិនមាន​មន្ត្រី​ណាមួយ​ធ្វើបាប​ប្រជាពលរដ្ឋ​ទៀត​ទេ ដោយ​លោក សូមឱ្យ​ប្រជាពលរដ្ឋ​យោគយល់​គ្នា​ជឿជាក់​លើ​គ្នា យល់ចិត្ត​គ្នា អាជ្ញាធរ​នឹង​ដោះស្រាយ​តាម​ដំណាក់កាល​ម្តង​មួយ ៗ​ហើយ​យើង​ត្រូវធ្វើ​ការដោះស្រាយ​អ្នក​ដែលមាន​ផលប៉ះពាល់​អស់​ផ្ទះ​ទាំងស្រុង​មុនគេ ។​លោក​ប្រាជ្ញ សីហា ក៏បាន​សំណូមពរ​ផងដែរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវ​នេះ មេត្តា​ចូលរួម​សហការ​និង​ផ្តល់​លក្ខណៈ ដើម្បីឱ្យ​ដំណើរការ​សាងសង់​កំណាត់​ផ្លូវ​មួយ​នេះ សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក និង​សំណូមពរ​កុំឱ្យ​ដឹង​លើស​ទំងន់​ដែល​បានកំណត់ ។​

​គួ​បញ្ជាក់ថា​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ដោយ​អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខរដ្ឋ​ភិ​បាល​បាន​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រែក្លាយ​ពី​រថភ្លើង​ចាស់​ទ្រុឌទ្រោម​មិនមាន​ដំណើរការ​។ទៅជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចាប់ពី​ផ្លូវ​៧០​ទៅ​ផ្លូវជាតិ​លេខ​៥​មាន​ប្រវែង​៤៥១០​ម៉ែត្រ​ទទឹង​ពី​អ​ក្ស័​ផ្លូវ​ម្ខាងៗ​ប្រវែង​១៥​ម៉ែត្រ​ឆ្លងកាត់​ចំនួន​៣​សង្កាត់​ហើយ​ផ្លូវ​នេះ​ដើម្បី​សម្រួល​បញ្ហា​សំរាម​បញ្ហា​អគ្គីភ័យ​និង​បញ្ហា​ផ្សេងៗ​ទៀតផង​ដែរ​ហើយ​ក្នុងការ​ស្ថាបនា​នេះ​តាម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ។

​គឺ​កសាង​ឱ្យ​រួចរាល់​ក្នុង​រយះពេល​៥​ខែ​ដែល​លោក​អភិបាល​រាជធានី​ធ្វើ​ពិធីបើកការដ្ឋាន​កាលពី​ទី​១៩​ខែធ្នូ​កន្លងទៅនេះ​។​ជាមួយគ្នា​នោះ​ក៏មាន​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បណ្តោយ​ផ្លូវ​រថភ្លើង​ទាំង​៣​សង្កាត់ គឺ​សង្កាត់​ទួល​សង្កែ សង្កាត់​ឫស្សីកែវ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌឫស្សីកែវ ចំនួន​៨០៦​ក្បាលដី​ស្មើនឹង​៨០៦​ខ្នង​ផ្ទះ ដែល​រដ្ឋ​ត្រូវធ្វើ​ការដោះស្រាយ ៕S/​ដោយ​៖​ម៉េង​សែ