​ជាង​៤០​នាក់​ស្លាប់​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​កុង​ហ្គោ​

258
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​ថា​មនុស្ស​៤១​នាក់​បាន​ស្លាប់​នៅ​ទីក្រុង​គីន​សា​សា​សាធារណរដ្ឋ​កុង​ហ្គោ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​បំណាក់​ដី​កើតមាន​​នៅ​ទីក្រុង​នេះ​។​

​អភិបាលរង​នៃ​ទីក្រុង​គីន​សា​សា បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា ” នេះ​ជាការ​បាត់បង់​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​ច្រើន​នាក់​”​។​លោក​បាន​និយាយថា សង្កាត់​៣​ក្នុង​​ចំណោម​សង្កាត់​២៦​នៃ​ទីក្រុង​នេះ បាន​ទទួល​រងគ្រោះ​ខ្លាំងជាងគេ​។​

​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​ជា​ញឹកញាប់​នៅ​ទីក្រុង​គីន​សា​សា​ដែល​ជា​ទីក្រុង​ធំ​ទី​៣​នៃ​ទ្វីបអាហ្វ្រិក ដោយ​មាន​ប្រជាជន​ប្រមាណ​១០​លាន​នាក់​រស់នៅ​ក្នុង​ទីក្រុង​នេះ​។

​ក្រុម​អ្នកជំនាញ​បាន​និយាយថា​សំណង់​អគារ​មិន​មាន​ស្តង់ដារ​និង​តំបន់​ក្រីក្រ​អនាធិបតេយ្យ​ជាច្រើន ផ្តល់​ការការពារ​តិចតួច ដែលនាំឱ្យ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ពេល​មាន​គ្រោះ​​មហន្តរាយ​។​

​ផ្ទះ​ជាង​៣០០​ខ្នង ត្រូវ​បាន​ទឹក​ជន់​លិច និង​ផ្ទះ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់​និង​បំណាក់​ដី​៕​ដោយ​៖​សុខា​/sn

ផ្លូវ​មួយ​នៅ​ទីក្រុង​គីន​សា​សា ប្រទេស​កុង​ហ្គោ ត្រូវ​បំផ្លាញ​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី