ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈជាង៥០០នាក់បានបញ្ចូលក្នុងសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ។លោកមាសសុភាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារបានថ្លែងចំពោះសមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជាថាសូមប្រែក្លាយពីការគាំទ្រគណបក្សទៅជាសន្លឹកឆ្នោតមួយសន្លឹក។បោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
លោកមាសសុភា អញ្ជើញចូលរួមប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៥១៨នាក់ នៅស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨។ក្នុងនោះមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកជាច្រើនរូបទៀត។
លោក មាស សុភា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។ ដែលជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប តែងគិតគូជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់សមាជិកបក្ស និងប្រពលរដ្ឋគ្រប់ៗរូប។
លោក មាស សុភា បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
ដូច្នេះការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅពេលនេះរបស់សមាជិកទាំង៥១៨រូបនេះ គឺជាការបន្ថែមកម្លាំងដើម្បីយកជ័យជំនះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសតទៅទៀត។
ជាពិសេសសូមសមាជិកយើងគ្រប់ៗរូប ត្រូវកែប្រែពីការគាំទ្រគណបក្សប្រជាចនកម្ពុជា ទៅជាសន្លឹកឆ្នោតមួយសន្លឹកបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕S/