​ជិត​ដល់​ថ្ងៃ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​

976
ចែករម្លែក
  • 6
    Shares

​(​ស្ទឹងត្រែង​)៖​សម័យកាល​ប្រឡង​សញ្ញាប័ត្រ​ម​ធ្ប​មសិ​ក្សា​ទុតិយភូមិ​ដែល​នឹង​ខិតជិត​មកដល់​នោះ​មន្ត្រី​អប់រំ​យុវជន​និង​កីឡា​ខេត្តស្ទឹងត្រែង​ប្រាប់​ឱ្យ​សិស្ស​ទាំងអស់​ត្រៀមខ្លួន​ជា​ស្រែ​ច​បញ្ចេញ​ចំណេះដឹង​ឱ្យ​អស់ពី​សមត្ថភាព​។​តាម​សេ​ក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា​សម័យ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​”​ថ្នាក់​ទី​១២”​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​លោក ឈៀង ញ៉េ​ន​ប្រធានការិយាល័យ​មធ្យមសិក្សា​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ខណៈពេល​សម័យ​ប្រឡង​ដែល​នឹង​ខិតជិត​មកដល់​នោះ​សូម​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ខេត្ត​នេះ​ត្រូវ​ត្រៀមខ្លួន​រំលឹក​មេរៀន​ឡើងវិញ​ដើម្បី​បញ្ចេញ​សមត្ថភាព​ប្រឡង​យក​សញ្ញាប័ត្រ​សម្រាប់​អណាគត​ខ្លួនឯង​។​

​លោក​ឈៀង​ញ៉េ​ន​បាន​បន្តថា​ទោះបីជា​ខេត្ត​ប៉ែក​ឦសាន​ស្ថិតនៅ​ដាច់ស្រយាល​យ៉ាងណាក៏ដោយ​ក៏​ក្រសួង​អប់រំ​បានគិត​គូ​ចំពោះ​សិស្ស​ផ្តល់ឱកាស​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ពិន្ទុ​ខ្ពស់​នឹង​ទទួលបាន​អាហារ​រូបករណ៍ ទៅ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ដែល​ខ្លួន​ពេញ​ប​ចិត្តជា​បន្តទៀត​។​

​សូមបញ្ជាក់ថា​ខេត្តស្ទឹងត្រែង​មាន​វិទ្យាល័យ​ចំនួន​៧​ស្ថិតនៅ​ក្រុង​ពីរ​វិទ្យាល័យ​និង​តាម​បណ្តា​ស្រុក​ទាំង​បួន​វិទ្យាល័យ​មាន​ចំនួន​៥​។​ដោយឡែក​ទីតាំង​ប្រឡង​មាន​ពីរ​មណ្ឌល​ត្រូវបាន​បែង​ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម​។​ទីតាំង​ទី​១​រៀបចំ​ឱ្យ​ប្រឡង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ថ្នាក់​វិទ្យាសាស្ត្រ​និង​ទី​២​មណ្ឌល​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​។​ឆ្នាំ​២០១៧​នេះ ខេត្តស្ទឹងត្រែង មាន​សិស្ស​សរុប​១៣៤​នាក់​ស្រី​៧២​នាក់​ស្មើ​៦​បន្ទប់​ប្រឡង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ថ្នាក់​វិទ្យាសាស្ត្រ​។​

​ចំណែក​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១៨​បន្ទប់​សិស្ស​សរុប​៤៤៨​នាក់​ស្រី​២៣៥​នាក់​។​សិស្ស​ស្វ័យរិន​សរុប​៨៣​នាក់​ក្នុងនោះ​មាន​ស្រី​៤៤​នាក់​៕S/​ដោយៈ​សុខុម​

រូបភាពៈ​លោក​ឈៀង​ញ៉េ​ន​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៥​ខែសីហា​។​(​រូបភាពៈ​សុខុម​)