​ជិត​ភ្លើងស្តុប​ភ្លោះ​មិន​ត្រឹមតែ​ដាក់​កង់​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​ទេ​ថែមទាំង​មក​ដាក់​លើផ្លូវ​តែម្តង​

773
ចែករម្លែក

ដោយៈ​បាយ័ន​/​សៀមរាបៈ​នៅ​ជិត​ភ្លើងស្តុប​ភ្លោះ​លោកតា​ណឺ​យ​ក្រុង​សៀមរាប​មិន​ត្រឹមតែ​ដាក់​កង់​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​ប៉ុណ្ណោះ​ទេ ថែមទាំង​មក​ដាក់​លើផ្លូវ​តែម្តង​។​ធ្វើ​ឲ្យ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការបើកបរ​មានការ​លំបាក ហើយ​ករណីនេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ មន្ត្រី​មួយរូប​ក្នុង​ក្រុមចម្រុះ​របស់​ក្រុង​សៀមរាប បាន​ប្រាប់ថា ពួកគាត់​មិន​ហ៊ាន​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ម្នាក់ឯង​ទេ បើ​អភិបាលរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ មួយរូប​គាត់​មិនសូវ​រវីរវល់​ផង​នោះ​។

​ករណី​ខាងលើ​នេះដែរ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​មួយចំនួន​ក៏បាន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា មានការ​យឺតយ៉ាវ និង​បណ្តែតបណ្តោយ​ខ្លះៗ​ឲ្យ​មានការ​លក់ដូរ និង​ដាក់​កង់​ម៉ូតូ​លើផ្លូវ​សាធារណៈ​បែបនេះ​។​ដោយឡែក​ចំពោះ​ផ្លូវភ្លោះ​លោកតា​ណឺ​យ​ក្នុង​ក្រុង​សៀមរាប​ខាងលើ​គឺជា​ផ្លូវធំ​មួយ​មានការ​បើកទូលាយ​កាលពីពេល​ថ្មីៗ​កន្លងទៅ​ដើម្បី​ឲ្យ​ស្របទៅនឹង​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។

ប៉ុន្តែ​ក្រោយ ពី​បើកផ្លូវ​នេះ​ឲ្យ​ធំ​ទូលាយ​ហើយ អ្នកលក់ដូរ​ដែល​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​គាត់​លក់ដូរ​មិន​រៀបរយ​ដោយ​ដាក់លក់​ដូរ​លើ​ចិញ្ចើមផ្លូវ​ហើយក៏​មាន​ការចត​កង់​ម៉ូតូ​លើផ្លូវ​សាធារណៈ​ថែមទៀត​ផង​។​​ករណី​ខាងលើ​នេះដែរ មន្ត្រី​មួយរូប​ក្នុង​ក្រុមចម្រុះ​របស់​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​និយាយថា គាត់​ម្នាក់ឯង​មិនអាច​ចុះទៅ​រៀបរយ​បានទេ ហើយ​មាន​គេ​ប្តឹងផ្តល់​ច្រើន​ដែរ តែ​មិនអាច​ធ្វើទៅកើត ព្រោះតែ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អភិបាលរងក្រុង​មួយរូប​គាត់​មិនសូវ​អើពើ​ក៏​ទុក​ធ្វើ​ឲ្យ​មាន​ភាព​អាណាធិបតេយ្យ​បែបនេះ​៕S/

ជិត​ភ្លើងស្តុប​ភ្លោះ​មិន​ត្រឹមតែ​ដាក់​កង់​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​ទេ​ថែមទាំង​មក​ដាក់​លើផ្លូវ​តែម្តង​